ចំនួនអ្នកស្លាប់ ដោយពុលស្រាស នៅខេត្តកំពង់ឆ្នាំង កើនដល់ ១០នាក់ ខណៈអាជ្ញាធរបិទសិប្បកម្មផលិតស្រាស និងរឹបអូសស្រាសជាច្រើនរយលីត្​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

​(ភ្នំពេញ)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសកាលពីថ្ងៃទី១ ខែធ្នូថា ករណីពុលស្រាស នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨វិច្ឆិកា មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា មានអ្នកស្លាប់ចំនួន ១០នាក់ហើយ។ ចំណែក​អ្នកពុលស្រានោះ មាន​ចំនួន ១០១នាក់។ ហេតុការណ៍អ្នកស្រុកអ្នកភូមិ ពុលស្រា បានកើតឡើង នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។

កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា តំណាង​ក្រសួងព្រះបរមរាជវាំង រួមទាំងអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំស្រុកទឹកផុស បាន​អញ្ជើញ នាំយកអំណោយ ទៅ​ចែកជូនគ្រួសារសព ចំនួន ១០គ្រួសារ ដែលរងគ្រោះដោយពុលស្រា​។ អំណោយក្នុងមួយគ្រួសារ ទទួលបាន​អង្ករ ៥០គីឡូក្រាម ឃីត១ ដែលមាន​ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកាចំនួន ៥០០.០០០រៀល។ ដោយឡែក អ្នកដែលផឹកស្រា ហើយពុល ចំនួន ១០១នាក់ គឺ​ម្នាក់ៗ ទទួលបាន ឃីត ១កញ្ចប់ មាន​សារ៉ុង១ មុង១ ភួយ១ ក្រម៉ា១ និងថវិកា ចំនួន ២០០.០០០រៀល។

សូមរម្លឹកថា ហេតុការណ៍​​​ពុល​ស្រាស នៅខេត្តកំពង់ឆ្នាំងនោះ​ បានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ មុនមានករណីពុលស្រានេះ នៅស្រុកភូមិ​នោះ មានករណី​ពុល​ទឹក ដោយសារតែ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក ដោយបាន​បណ្តាលឲ្យស្លាប់ស្ត្រី​អ្នកភូមិ​ ២​ម្នាក់ កាលពីថ្ងៃទី២៤ ខែ​វិច្ឆិកា​។ នៅពេលអ្នក​ភូមិ ​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ស្លាប់ ក្នុង​​ហេតុការណ៍​​ពុល​ថ្នាំ​បាញ់​ឪឡឹក ក៏កើតរឿង​ពុល​ស្រាសនេះតែម្តង។​ មូលហេតុ​នៃការពុលស្រាស ត្រូវបាន​មន្ត្រីជំនាញសុខាភិបាល ប្រកាសថា មកពីស្រាសនោះ ផលិត បិតមិនមានលក្ខណៈត្រឹមត្រូវ ហើយមានជាតិ​មេតាណុលខ្ពស់​ បង្កគ្រោះថ្នាក់ដល់សុខភាព​។

កាលពីថ្ងៃទី១ ខែធ្នូ អាជ្ញាធរស្រុកទឹកផុស និងស្រុក​បរិបូណ៌ បានដឹកនាំកម្លាំងចម្រុះ សហការ​ជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផលិតស្រាស គ្មានច្បាប់ ក្នុងឃុំចក ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅ​ឃុំក្តុលសែនជ័យ ស្រុកទឹកផុស​។ ក្នុងនោះ អាជ្ញាធរសមត្ថកិច្ច​​ចម្រុះ បាន​ណែនាំឲ្យអ្នកលក់ និងអ្នកផលិតស្រាស​ ធ្វើកិច្ចសន្យា ដោយបិទសិប្បកម្មផលិតស្រាស ព្រមទាំង​ដកហូតបានស្រាចំនួន ២៤ កាន ស្មើ ៧២០លីត្រ នៅស្រុកបរិបូណ៌ និងនៅស្រុកទឹកផុស អាជ្ញាធរសមត្ថកិច្ចចម្រុះ បាន​បិទសិប្បកម្មផលិតស្រាស ចំនួន ៧កន្លែង និងប្រមូលដកហូតស្រាស ស្រាថ្នាំ តាមតូបលក់ នៅក្នុងឃុំក្តុលសែនជ័យ ចំនួន ២កន្លែង៕ 

អត្ថបទដែលជាប់ទាក់ទង
GOOD NEWS: ​លទ្ធផលតេស្តលើក ទី១ ចំនួន២២៩នាក់​ ក្នុងព្រឹត្តិការណ៍ សហគមន៍​២៨វិច្ឆិកា ​នៅខេត្តបាត់ដំបង ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងជាព្រះរាជតំណាងព្រះមហាក្សត្រ​ ក្នុងព្រះរាជពិធីប្រកាសបួងសួងលើកព្រះចេតិយតម្កល់ព្រះបរមអដ្ឋិ ​ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​បានធ្វើតេស្តកូវីដ១៩ និងកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ​រំលឹកថ្ងៃ២ធ្នូ ​ក្នុងឱកាសខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨​
ព័ត៌មានជាតិ
អ្នកនាំពាក្យពន្ធនាគារ៖ ​ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល​ សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ​
ព័ត៌មានជាតិ
ជំទាវ​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​កូនស្រី​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​តប ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី