សម្តេចពញាចក្រី ហេង សំរិន ​រំលឹកថ្ងៃ២ធ្នូ ​ក្នុងឱកាសខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី​២​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​​កម្ពុជា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធានកិត្តិយស​នៃ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានសរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ អបអរសាទរខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨។

សម្តេចពញាចក្រី ហេង សំរិន បានរំលឹកដូចតទៅថា៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។

មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមាន ថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក។ 

ឥស្សរជន អតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្មអាយុជីត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់ និងស្តាយស្រណោះអាយុជីវិតនោះឡើយ។

ចូរយើងទាំងអស់គ្នារួមគ្នាការពារ ថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ឈានទៅរក ភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ​បានចាក់បេតុងរួចរាល់​ ១០០ភាគរយ ​និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីម​
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ​ចុះធ្វើយុទ្ធនាការប្រយុទ្ធ​ប្រឆាំងជំងឺកូវីត១៩ ​
ព័ត៌មានជាតិ
ផ្សារ​អ៊ីអន១​ ​បើកដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី២ ខែធ្នូនេះ ​ចាប់ពីម៉ោង៣រសៀលតទៅ
ព័ត៌មានជាតិ
GOOD NEWS: ​លទ្ធផលតេស្តលើក ទី១ ចំនួន២២៩នាក់​ ក្នុងព្រឹត្តិការណ៍ សហគមន៍​២៨វិច្ឆិកា ​នៅខេត្តបាត់ដំបង ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងជាព្រះរាជតំណាងព្រះមហាក្សត្រ​ ក្នុងព្រះរាជពិធីប្រកាសបួងសួងលើកព្រះចេតិយតម្កល់ព្រះបរមអដ្ឋិ ​ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​បានធ្វើតេស្តកូវីដ១៩ និងកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី