អ្នកនាំពាក្យពន្ធនាគារ៖ ​ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល​ សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាសកម្មភាពញុះញង់បំភ្លៃការពិតបណ្តាលឲ្យសង្គមកម្ពុជាយើងជួបបញ្ហាវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ»។ នេះជាការលើកឡើងរបស់លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

សាររបស់លោក នុត សវនា ដែល Swift News ទទួលបាននៅថ្ងៃទី២ ខែធ្នូនេះ បានបន្ថែមថា ការចែកចាយព័ត៌មានមិនពិត អាចសន្មត់ថាជាអំពើញុះញង់ ការបរិហារកេរ្ត៍ បង្កាច់កេរ្ត៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ការប្រមាថអ្នករាជការសាធារណៈ ការញុះញុងឲ្យរើសអើង ។ល។ ជាបទល្មើសព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។

ជាមួយគ្នានេះ អ្នកនាំពាក្យពន្ធនាគារ អំពាវនាវឲ្យចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងសីលធម៌ក្នុងសង្គមយើង ដោយការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ៕

ខាងក្រោមនេះជាការបញ្ជាក់របស់អ្នកនាំពាក្យពន្ធនាគារ ជុំវិញការចែកចាយព័ត៌មានក្លែយក្លាយ៖

អត្ថបទដែលជាប់ទាក់ទង
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ​ចុះធ្វើយុទ្ធនាការប្រយុទ្ធ​ប្រឆាំងជំងឺកូវីត១៩ ​
ព័ត៌មានជាតិ
ផ្សារ​អ៊ីអន១​ ​បើកដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី២ ខែធ្នូនេះ ​ចាប់ពីម៉ោង៣រសៀលតទៅ
ព័ត៌មានជាតិ
GOOD NEWS: ​លទ្ធផលតេស្តលើក ទី១ ចំនួន២២៩នាក់​ ក្នុងព្រឹត្តិការណ៍ សហគមន៍​២៨វិច្ឆិកា ​នៅខេត្តបាត់ដំបង ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងជាព្រះរាជតំណាងព្រះមហាក្សត្រ​ ក្នុងព្រះរាជពិធីប្រកាសបួងសួងលើកព្រះចេតិយតម្កល់ព្រះបរមអដ្ឋិ ​ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​បានធ្វើតេស្តកូវីដ១៩ និងកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ​រំលឹកថ្ងៃ២ធ្នូ ​ក្នុងឱកាសខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី