ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រកាស​ពី​ការប្តេជ្ញា​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ៣​ចំណុច​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​សារ​ជា​វីដេអូ ផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា 

​និង​គេហទំព័រ​​ហ្វេ​ស​ប៊ុ​ក Hun Many នៅវេលា​ម៉ោង ៨ និង ៤២​នាទី​ព្រឹក ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ នេះ​។ 

​ក្នុង​សារ​ជា​វីដេអូ​រយៈពេល​ជាង ៦​នាទី ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​នូវ​ការប្តេជ្ញា​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ៣​ចំណុច រួមមាន​៖ ១.​ការពារ​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​ភាព​សុខដុម​មរនា​របស់​សង្គមជាតិ ២.​ចូលរួម​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ៣.​ត្រូវ​បន្ត​ចូលរួមចំណែក​វិជ្ជមាន​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​វ័យក្មេង​១​រូប​ផង បាន​បន្ថែមថា «​តាមរយៈ​ការចូលរួម​របស់​យើងទាំងអស់គ្នា កម្ពុជា​នឹង​អាច​ថែរក្សា​ភាព​ធន់ និង​កាន់តែ​រឹងមាំ ដើម្បី​ឆ្ពោះទៅរក​អនាគត​កម្ពុជា ដែល​ពោល​ពេញ​ទៅដោយ​វិបុលភាព ក្នុងនាម​ជា​ម្ចាស់​នៃ​ជោគ​វាយ​សនា​របស់ខ្លួន​។ ស​.​ស​.​យ​.​ក បានសម្រេច​កិច្ចការ​ជា​មោទន​ជាច្រើន​ក្នុងពេល​កន្លងមក​។ ទោះជា​យ៉ាងណាក្តី គឺ​យើង​មាន​កិច្ចការ​ជាច្រើន ដែល​យើង​ត្រូវបំពេញ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​។ អបអរសាទរ ខួប​លើក​ទី​៤២ នៃ​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​! អរគុណ សន្តិភាព​!»​។​

​ក្នុង​សារ​វិ​ដេ​អូ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​លើក​បង្ហាញ​ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​យុវជន​យុវនារី ដែល​បានរួម​រួប​គ្នា ហ៊ាន​លះបង់ ដោយ​ដាក់​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​សង្គ្រោះ​ប្រជាជន​ពីរ​បប​ប្រល័យពូជសាសន៍ ព្រមទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ ហើយ​ឈានទៅ​រំដោះ​ប្រទេសជាតិ និង​ផ្តួល​រលំ​របប​ខ្មែរក្រហម នា​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ដែលជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បន្ថែមថា «​ចេញពី​ព្រឹត្តិការណ៍​មួយ​នេះ ស្មារតី​២​ធ្នូ បានកកើតឡើង ដែល​ក្នុងនោះ សំដៅ​ទៅលើ​ការ​ហ៊ាន​លះបង់ និង​ការដែល​ហ៊ាន​ដាក់​អ្វី​ដែលជា​ផលប្រយោជន៍​បុគ្គល​ម្នាក់ៗ ដោយឡែក ដើម្បី​មក​រួបរួមគ្នា ពុះពារ ដើម្បី​សម្រេច​បុព្វហេតុ​រួម ដើម្បី​ប្រទេសជាតិ ដើម្បី​ប្រជាជន​ខ្មែរ​យើង​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បន្ថែមថា «​មកដល់​បច្ចុប្បន្ន ក្រុមគ្រួសារ ស​.​ស​.​យ​.​ក នៅតែ​ប្រកាន់ខ្ជាប់ និង​បន្ត​ស្មារតី​២​ធ្នូ​នេះ ដែល​ក្នុងនោះ យើង​បាន​បន្ត​ចូលរួម​ជា​វិជ្ជមាន​ជាច្រើន ជូន​ទៅដល់​សង្គមជាតិ និង​ដើម្បី​ប្រជាជន ជាពិសេស​ក្នុងដំណាក់កាល ៨​ឆ្នាំ​កន្លងទៅនេះ យើង​បាន​បំពេញ​កិច្ចការ​ជាច្រើន ទាំង​រូបភាព​កិច្ចការ​សង្គម និង​សេដ្ឋកិច្ច ក្នុង​កម្រិត​ថ្នាក់មូលដ្ឋាន និង​ថ្នាក់ជាតិ ហើយ​ក៏បាន​បង្កើត​ឲ្យ​មាន​ជា​វេទិកា ដើម្បី​ឲ្យ​យុវជន ដែលមាន​ទឹកចិត្ត និង​ឆន្ទៈ លះបង់​ទៅដល់​សង្គមជាតិ បាន​ចូលរួមចំណែក​។ ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ទូទាំងប្រទេស បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​យុទ្ធនាការ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ក្នុងនោះ សមាជិក​សមាជិកា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ហានិភ័យ និង​ភាពកាចសាហាវ​នៃ​ជំងឺ​មួយ​នេះ ក៏ដូចជា​បាន​ចូលរួម​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ទៅលើ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩»៕​

អត្ថបទដែលជាប់ទាក់ទង
អ្នកនាំពាក្យពន្ធនាគារ៖ ​ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល​ សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ​
ព័ត៌មានជាតិ
ជំទាវ​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​កូនស្រី​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​តប ​
ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ ដោយពុលស្រាស នៅខេត្តកំពង់ឆ្នាំង កើនដល់ ១០នាក់ ខណៈអាជ្ញាធរបិទសិប្បកម្មផលិតស្រាស និងរឹបអូសស្រាសជាច្រើនរយលីត្
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុនសែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​!
ព័ត៌មានជាតិ
ម៉ាស​ចំនួន ១​លាន ៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត របស់​កម្ពុជា បាន​ដឹក​តាម​យន្តហោះ ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ហើយ​
ព័ត៌មានជាតិ
ខេត្តកណ្តាល ដាក់ចេញ​វិធានការ ៧​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៅ​ខេត្តកណ្តាល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី