កូ​វីដ​១៩ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់ ជា​អ្នកដំណើរ​ចូលមក​កម្ពុជា ដោយ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ទេ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​វិជ្ជមាន​វី​រុ​សុ​កូ​វីដ​១៩ ចំនួន ៣​នាក់ ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា​។ អ្នក​ឆ្លង​ថ្មី​នេះ មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ឡើយ​។​

សេចក្តីប្រកាស បង្ហាញថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ទាំង ៣​នាក់​នេះ ជា​បុរស​ជនជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ អ្នកជំងឺ​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ ៤៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ខេត្តកណ្តាល ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ ២​នាក់​ខាងលើនេះ សរុប​មាន​ចំនួន ៥០​នាក់​។ រីឯ​អ្នកដំណើរ ចំនួន ៤៨​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស ចំនួន ៣៦​នាក់ និង​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ១២​នាក់​។​

​ដោយឡែក អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ម្នាក់ទៀត ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ចិន មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ស្ត្រី​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​ស្ត្រី​អ្នក​ទើប​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​នេះ មាន​ចំនួន ១៦២​នាក់​។ ក្នុងនោះ អ្នកដំណើរ ១៦១​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស ចំនួន ២​នាក់ និង​នៅ​សណ្ឋាគារ​មួយ នៅ​រាជធានី​ភ្នំពេញ ចំនួន ១៥៩​នាក់​។​

​គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣២៩​នាក់​។ ក្នុងនោះ ៣០៤​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ២៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ២០​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៥​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
ចំនួនអ្នកស្លាប់ ដោយពុលស្រាស នៅខេត្តកំពង់ឆ្នាំង កើនដល់ ១០នាក់ ខណៈអាជ្ញាធរបិទសិប្បកម្មផលិតស្រាស និងរឹបអូសស្រាសជាច្រើនរយលីត្
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុនសែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​!
ព័ត៌មានជាតិ
ម៉ាស​ចំនួន ១​លាន ៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត របស់​កម្ពុជា បាន​ដឹក​តាម​យន្តហោះ ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ហើយ​
ព័ត៌មានជាតិ
ខេត្តកណ្តាល ដាក់ចេញ​វិធានការ ៧​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៅ​ខេត្តកណ្តាល​
ព័ត៌មានជាតិ
ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រកាស​ពី​ការប្តេជ្ញា​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ៣​ចំណុច​
ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ធ្វើតេស្ត​បន្ថែម​បាន​ជាង ២០០០​នាក់ នៅ​ថ្ងៃទី​១ ខែធ្នូ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី