(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ ក្រសួងការបរទេស បានផ្សព្វផ្សាយនូវបទអន្តរាគមន៍របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ឯកឧត្តម អាន សុខខឿន នៅសម័យប្រជុំ លើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើរបៀបវារៈទី១០ និយាយពី របាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពី តួនាទី និងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។ កិច្ចប្រជុំនោះ បានធ្វើឡើង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅហ្សឺណែវ។



