​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ​ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ​ដល់យុវជនម្នាក់ដែលមានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង​ ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ 

ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្នាក់នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលនៃការពិភាក្សានិងការសម្រេចព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន លី សុថេត ត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យការព្យាបាលទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។ 

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន ៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះរុញសម្រាប់ជនពិការ​ ១គ្រឿង​ និងថវិកា ១០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង
​មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ណែនាំមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង​ «៣កុំ ១រាយការណ៍»​
ព័ត៌មានជាតិ
អូស្ត្រាលី ចាប់ដៃគ្នាជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ក្នុងការកៀងគងទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ព័ត៌មានជាតិ
អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព័ត៌មានជាតិ
ហ្វាំងឡង់ ​គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី