Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទីបំផុត​ទៅ បងប្អូន​កម្មករនិយោជិត​ជាង ២០០០​នាក់ របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បាន​យល់ព្រម​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ​ហើយ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ​។ រាល់​ការទាមទារ​ទាំងអស់រ​បស់​បុគ្គលិក​កម្មករ​និយោជិត​ស៊ីន​ទ្រី គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានារ៉ាប់រង​ទាំងស្រុង​។​

​ការចរចា​ឯកភាពគ្នា​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ចូលរួម​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ មន្ត្រី​ពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន​គ​ណៈ​ក​ម្មា​ធិ​ការដោះស្រាយ​បាតុកម្ម ( គ​.​ក​.​ប ) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ក្រសួងបរិស្ថាន នាយកដ្ឋាន​វិវាទ​ការងារ នៃ​ក្រសួង​ការងារ នាយក​ក្រុមហ៊ុន​ស៊ី​ទ្រី និង​ប្រធាន​សហជីព ប្រចាំ​ក្រុមហ៊ុន ស៊ីន​ទ្រី​។​

​បងប្អូន​កម្មករនិយោជិត ក្រុមហ៊ុន ប្រមូល​សំរាម ស៊ីន​ទ្រី សរុប​ចំនួន ២១៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា ធ្វើ​កូដកម្ម នៅមុខ​ទីតាំង​យានដ្ឋាន​ក្រុមហ៊ុន ស៊ីន​ទ្រី ចាប់ពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​

​ប៉ុន្តែ​ឆ្លងតាម​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​កម្មករនិយោជិត តំណាង​ប្រតិភូ​បុគ្គលិក និង​សហជីព ដោយមាន​ការសម្របសម្រួល​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ភ្នំពេញ រួចមក នៅ​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ អង្គប្រជុំ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖

១-​ចំពោះ​សំណើ​របស់​បងប្អូន​កម្ម​ករ​និយោជិត ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។​

២-​ចំពោះ​ការងារ​របស់​បងប្អូន​កម្មករនិយោជិត ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​ឲ្យ​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។​

៣-​សូម​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ​៕​

អត្ថបទដែលជាប់ទាក់ទង
អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព័ត៌មានជាតិ
ហ្វាំងឡង់ ​គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល​
ព័ត៌មានជាតិ
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ​ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ​ដល់យុវជនម្នាក់ដែលមានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង​ ​
ព័ត៌មានជាតិ
បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ឯកឧត្តម អាន សុខ​ខឿន នៅ​សម័យប្រជុំ លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី