(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា “នៅរាជធានីភ្នំពេញ។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ១០ចំណុច ដល់រដ្ឋបាលខណ្ឌទាំង១៤ មន្តីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពាណិជកម្ម អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ចូលក្នុងសហគមន៍៕
សេចក្តីណែនាំមានដូចខាងក្រោមនេះ៖




