ក្រសួងអប់រំ៖ ​ដំណើរការប្រឡងឌីប្លូម ថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូន​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការសំណេរ​ថ្ងៃទី១ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យប្រឡង៖ ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ 

ក្រសួងបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រង​មណ្ឌល​ប្រឡង​នីមួយ ដោយ​បាន​ពិនិត្យ​នូវ​កម្ដៅ​បេក្ខជន​មុន​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ពាក់ម៉ាស​ការពារ និងរក្សា​គម្លាត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ ​

ជាមួយគ្នានេះ បេក្ខជន​ បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មាន​ចំនួន០៦​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង​សីលធម៌-ពលរដ្ឋវិជ្ជា ។ 

សូមជម្រាបថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅ​ថ្ងៃទី​៣០​វិច្ឆិកា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​!
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៖ មាន​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ខណៈ​ការធ្វើ​តេស្ត កើនឡើង​ដល់​ជាង ៤៨០០​នាក់​
ព័ត៌មានជាតិ
ស្ថានីយ​ថាមពលអគ្គិសនី ​ដើរដោយ​ពន្លឺ​អាទិត្យ ឬ​សូ​ឡា ឈ្នួ​រ​មានជ័យ កម្លាំង ៣០​គីឡូវ៉ាត់ នៅ​ខេត្តបន្ទាយមានជ័យ ជិត​រួចរាល់​ទាំងស្រុងហើយ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទទួលបន្ទុក​កិច្ចការ​ប្រវត្តិសាស្ត្រ​
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចេញសេចក្ដីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ព័ត៌មានជាតិ
អ្នកនៅភ្នំពេញទាំងអស់ ​ត្រូវអនុវត្តវិធានការទាំងនេះ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ​ចូលក្នុងសហគមន៍
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី