ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីណែនាំ ស្តីពី ការពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចូលរួម​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។​

​ផ្តើមដំបូង ក្នុង​សេចក្តីណែនាំ ៣​ទំព័រ​ជា​ភាសា​ខ្មែរ ឯកឧ​ត្ត​ម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ក្រើនរម្លឹក​សាធារណជន​ទាំងអស់​ថា ប្រទេស​កម្ពុជា នៅតែមាន​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ គ្រប់ពេលវេលា​នៅឡើយ​។ ដូច្នេះ ដើម្បី​ចូលរួម​បន្ត​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ចូលកនុង​សហគមន៍ ការពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ ឬ​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​របស់​បុគ្គ​ល ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ និង​នៅតាម​មណ្ឌល​នានា គឺ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពី​បុគ្គល និង​មានការ​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតាម​មូលដ្ឋាន​នៅ​ទូទាំងប្រទេស បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែលមាន​ការអនុញ្ញាត​ឲ្យ​បុគ្គល​នោះ ទៅធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ធ្វើការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​ក្នុង​សេចក្តីណែនាំ ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​ការមិន​គោរព​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ការធ្វើដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​ទៅ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃទៀត ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ឬ​នៅ​ដាច់ដោយឡែក​នេះ នឹង​អាចជា​ហេតុ​នាំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់ ទៅ​ម្នាក់ បង្កើត​ឱកាស​ចម្លង​ទៅ​អ្នក​ផ្សេងទៀត និង​ក៏​អាចជា​ឱកាស​នាំ​ឲ្យ​មានការ​ចម្លង​ទៅក្នុង​សហគមន៍​ផងដែរ ប្រសិនបើ​បុគ្គល​នោះ មាន​ផ្ទុក​វីរុស​កូ​វីដ​១៩»​។​


អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព័ត៌មានជាតិ
ហ្វាំងឡង់ ​គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល​
ព័ត៌មានជាតិ
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ​ឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារ​ និងថវិកា​ ១០លានរៀល​ ​ដល់យុវជនម្នាក់ដែលមានជំងឺជើងធំ រស់នៅខេត្តកំពង់ឆ្នាំង​ ​
ព័ត៌មានជាតិ
បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ឯកឧត្តម អាន សុខ​ខឿន នៅ​សម័យប្រជុំ លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
ព័ត៌មានជាតិ
Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី