ផ្សារអ៊ីអន ១ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ផ្សារអ៊ីអន១ ស្ថិតនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ត្រូវរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បិទជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញស្ត្រីខ្មែរម្នាក់ កើតជំងឺ​កូវីដ១៩។ ស្ត្រីរូបនោះ បានចូលទៅផ្សារអ៊ីអន ​ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយ​ចំនួន។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្តិ បាន​ប្រាប់ Fresh News នៅ​យប់ថ្ងៃទី២៨ ខែវិច្ឆិកានេះ​ថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះ ក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តា​ឡីស័កផងដែរ។

លោកជំទាវ​ យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៊ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។

លោកជំទាវ យក់ សម្បត្តិ មិនបានប្រាប់លម្អិតពីដំណើរ​ដើមទង ដែលស្ត្រីនេះ ឆ្លងមេរោគកូវីដ១៩ទេ គ្រាន់តែលោកជំទាវ បន្ថែមថា​ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»
ព័ត៌មានជាតិ
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​
ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ៖ ក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ ដើម្បីយកអ្នកជំងឺ និងអ្នកពាក់ព័ន្ធកូវីដ១៩ មកព្យាបាល និងធ្វើតេស្ត នៅភ្នំពេញ និងនៅសៀមរាប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី