ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​ទាំង​ព្រលឹម​អុល បន្ទាប់ពី​បណ្តាញ​សង្គម ក៏ដូចជា​អង្គភាព​សារព័ត៌មាន​មួយចំនួន​ផង បាន​បង្ហោះ​ព្រោងព្រាត​នូវ​រូបភាព​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ រូប​មាន រូបភាព​ឯកឧត្តម ឆែម សាវុធ ជា​ប្រធាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ និង​ភរិយា​ផង​នោះ ដែល​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ឆ្លង​ជំងឺ​កូ​វីដ​។ 

​អ្នកខ្លះ​បាន​និយាយថា ការ​បង្ហោះ​រូបភាព​នេះ គឺ​មិន​អី​ទេ ដោយសារតែ​អ្នកជំងឺ​ខ្លះ ជា​មនុស្ស​សាធារណៈ​។ កន្លងមក មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល រួមទាំង តំណាងរាស្ត្រ គឺ​ឯកឧត្តម សួស យ៉ា​រ៉ា ត្រូវបាន​បណ្តាញ​សង្គម​បង្ហោះ​រូបភាព​ព្រោងព្រាត​។ 

​ការ​លាក់​អត្តសញ្ញាណ​អ្នកជំងឺ គឺជា​សីលធម៌ គប្បី​មិនត្រូវ​បែងចែក​ឋានៈ​តួនាទី​នោះទេ ដើម្បី​រក្សា​តម្លៃ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​ជុំវិញ​ការ​ចែកចាយ​រូបភាព និង​បង្ហោះ «​រូបភាព​អ្នកជំងឺ​» នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​ជា​សំណួរ​ថា​៖ «​យើង​ថា រក្សា​អនាមិក​ភាព​នៃ​អ្នក​កើត​កូ​វីដ​១៩ ដើម្បី​ចៀសវាង​ការរើសអើង តែ​ពេលនេះ នាំគ្នា​បង្ហោះ​រូបអ្នក​មាន​ជំងឺ​ព្រោងព្រាត​។ ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល រៀបចំ​កន្លែង​ធ្វើតេស្ត យក​វត្ថុ​សំណាក​របស់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​កន្លែង នៅ​ភ្នំពេញ និង​សៀមរាប ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេច​បិទ​សណ្ឋាគារ ភ្នំពេញ ២​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​អ្នកជំងឺ​កូ​វីដ បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​ទីនោះ កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​
ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ
កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃទី​១-២ ខែធ្នូ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ផ្អាក​!
ព័ត៌មានជាតិ
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី