(ភ្នំពេញ)៖ ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលស្ថិតនៅចំបេះដូងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ចផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខ និងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវបានបើកដំណើរការជាផ្លូវការ៕




