ឯកឧត្តម ហ៊ុន ម៉ានី៖ ​អាយុមិនមែនជាកត្តាកំណត់សមត្ថភាពក្នុងការបំពេញភារកិច្ច ​និងភាពជោគជ័យទេ ​អ្វីដែលសំខាន់គឺភាពចាស់ទុំ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «កត្តាកំណត់នៃសមត្ថភាពក្នុងការបំពេញភារកិច្ច មិនថាការងាររដ្ឋ មិនថាការងារឯកជន ឬក៏ការងារផ្សេងៗ កត្តាអាយុមិនមែនជាកត្តាកំណត់ទេ អ្វីដែលសំខាន់គឺភាពចាស់ទុំ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច អាយុគ្រាន់តែជាតួលេខ អ្នកខ្លះអាយុក្រាស់ ក៏ប៉ុន្តែភាពទទួលខុសត្រូវ និងភាពចាស់ទុំមានការខ្វះខាត ចឹងសូមចងចាំថា ការបំពេញភារកិច្ច និងជោគជ័យមិនមែនកត្តាអាយុ តែកត្តានៃភាពចាស់ទុំ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី​ ចែករំលែកទៅដល់សិស្សានុសិស្សក្នុងឱកាសកម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ និងពិធីប្រកាសពានរង្វាន់គម្រោងទស្សនាទាន សាលាបរិស្ថានស្អាត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ​ នៅទីស្តីការក្រសួងបរិស្ថាន។ 

គោលបំណងរបស់យុទ្ធនាការភ្នំពេញស្អាត គឺប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមមួយ គឺការរួមចំណែកលើកកម្ពស់បរិស្ថានជាពិសេសបញ្ហាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ។ សម្រាប់នៅក្នុងឆ្នាំ២០២០នេះ គម្រោងបានដាក់ចេញនូវទិសស្លោកគន្លឹះថ្មីមួយគឺ “ស្អាត ជាទម្លាប់ថ្មី» ដើម្បីធ្វើការឆ្លើយជារួមទៅលើបញ្ហាបរិស្ថានគឺការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ផង ព្រមទាំងការប្រតិបត្តិរក្សាក្បួនអនាម័យស្អាតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ផង៕


អត្ថបទដែលជាប់ទាក់ទង
Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​
ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ៖ ក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ ដើម្បីយកអ្នកជំងឺ និងអ្នកពាក់ព័ន្ធកូវីដ១៩ មកព្យាបាល និងធ្វើតេស្ត នៅភ្នំពេញ និងនៅសៀមរាប
ព័ត៌មានជាតិ
ផ្សារអ៊ីអន ១ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩​
ព័ត៌មានជាតិ
អ្នកពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង កើនឡើង​ដល់ ៣៣ នាក់ បញ្ជូន ៤​នាក់ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
ព័ត៌មានជាតិ
កម្ពុជា បង្ហាញ​ប្រាប់​សហ​ភា​ពអឺរ៉ុប ពី​វឌ្ឍនភាព​នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា
ព័ត៌មានជាតិ
គេច​មិន​ផុត​មែន​! អ្នកពុល​ទឹក​បាញ់ថ្នាំ​ឪឡឹក​ថ្ងៃមុន នៅថ្ងៃនេះ ពុល​ស្រាស​ស្លាប់​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី