(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មការអន្តរក្រសួងនឹងរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៤:០០នាទីយប់ រហូតដល់បញ្ចប់កម្មវិធី លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួននៅក្នុងក្រុងសៀមរាប ដូចខាង ក្រោម៖
១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរិ៍្ត ដល់ចំណុចស្តុប សណ្ឋាគារសុខា អង្គរ
២-កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ ដល់ចំណុចរង្វង់មូល ស្ពាន ថ្ម ព្រះ រាជ ដំណាក់
៣-កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្ត រាជបូព៌
៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្ត រាជបូព៌
៥-កំណាត់ផ្លូវ ស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្ត ចាស់ ចាប់ពីចំណុចផ្លូវអាចារ្យហែមចៀវ ដល់ ចំណុច ផ្លូវវិថី ព្រះនរោត្តម សីហមុនី (កែងសណ្ឋាគារ វិចតូរីយ៉ា)៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖



