(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានឲ្យដឹងពីការចូលរួមជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថ្នាក់តំបន់អាស៊ាន និងដៃគូនានា ក្នុងការដោះស្រាយនូវការកម្ចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលមានគ្រោះរាតត្បាត។
ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ក៏បានប្រកាសទាំងមោទនភាពផងដែរក្នុងការចូលរួមជាមួយមិត្តដទៃក្នុងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន។ ស្ថានទូតបន្តថា៖ «យើងប្តេជ្ញាចិត្តក្នុងការការពារជីវិត និងជួយដល់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ឲ្យក្លាយជាតំបន់ដែលគ្មានគ្រាប់មីន»៕




