(ភ្នំពេញ)៖ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានទទួលរៀបចំពិធីពិសាអាហារពេលល្ងាច ក្នុងថ្ងៃបុណ្យថ្លែងអំណរគុណ ជូនមិត្តអាស៊ាន ដោយមានការចូលពីឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន ប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រខាងកើត ព្រមទាំងលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន ចូលរួមផងដែរ។
ហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានប្រកាសអបអរសាទរប្រទេសវៀតណាម ចំពោះតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២០។
ស្ថានទូតអាមេរិក លើកឡើងថា «យើងរង់ចាំបន្តភាពជាដៃគូរបស់យើង ជាមួយប្រទេសប្រ៊ុយណេ ក្នុងឆ្នាំ២០២១ ទៀត»។
នៅឆ្នាំ២០២០នេះ ជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា៕




