ស្ត្រី ២​នាក់ ស្លាប់ និង ១០​នាក់​ទៀត ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ក្នុងករណី​សង្ស័យ​ពុល​ទឹក ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ខេត្តកំពង់ឆ្នាំង​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍ ស្តីពី ករណី​សង្ស័យ​ពុល​ទឹក ដែលមាន​សារធាតុ​គីមី​ពុល នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង សរុប​ជនរងគ្រោះ ចំនួន ១៣​នាក់ ( ស្រី ៨​នាក់ និង​ប្រុស ៥​នាក់ ) ដែលមាន​អាយុ​ពី ៤​ឆ្នាំ ដល់ ៥៣​ឆ្នាំ​។ ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ស្លាប់ ចំនួន ២​នាក់ ( ស្រី​ទាំងពីរ​នាក់ ) និង​អ្នក​សម្រាក​ព្យាបាល ដោយ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំនួន ១០​នាក់ ក្នុងនោះ មាន​បុរស ម្នាក់ មាន​សភាព​ធ្ងន់​។  

​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បង្ហាញថា តាម​ការសាកសួរ​អ្នកភូមិ​ជី​ប្រ៉​ង ទាំងចាស់ និង​ក្មេង បាន​ទៅ​ច្រូតស្រូវ នៅ​ព្រៃ​អូរ​គគីរ ឃុំ​ជៀប ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពេលព្រឹក​ថ្ងៃទី​២៤ ប្រហែល​ម៉ោង ១១​ថ្ងៃត្រង់ ពួកគាត់​បាន​អស់​ទឹក សម្រាប់​បរិភោគ ក៏បាន​ទៅ​ដងទឹក​អណ្តូង ដែល​គេ​ជីក នៅតាម​វាលស្រែ យក​ទឹក សម្រាប់​ប្រើប្រាស់ និង​យកមក​ចែកគ្នា​បរិភោគ​ពេលបាយ​ថ្ងៃត្រង់​។​

​មន្ទីរ​សុខាភិបាល បាន​គូសបញ្ជាក់ថា ពេលព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​នោះ មាន​គេ​ឃើញ​កសិករ​ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​លាយ និង​លាង​ធុង​ថ្នាំ​នៅ​ទីនោះ មុន និង​ក្រោយ​បាញ់ថ្នាំ​ឪឡឹក​របស់គាត់​។  

​របាយការណ៍ បន្ថែមថា ក្រោយពី​ពិសារ​ទឹក​នោះ បន្តិច​មក មាន​ស្ត្រី​ម្នាក់ ចេញ​សញ្ញា​ក្អួតចង្អោរ តែ​មិនមាន​អ្នក​ចាប់អារម្មណ៍​ថា ពុល​ថ្នាំ ស្មានថា ខ្យល់ចាប់ និង​ជា​បន្តបន្ទាប់ មាន​អ្នក​អស់កម្លាំង ឈឺក្បាល ទន់​ដៃជើង ពិបាក​ដកដង្ហើម និង​មាន​រហូតដល់​ស្លាប់ ២​នាក់ ហើយ​អ្នក​ធ្ងន់​ម្នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​តាមដាន​ជា​បន្ត ១០​នាក់​ផ្សេងទៀត នៅថ្ងៃនោះ ភ្លាមៗ​។

​មន្ទីរ​សុខាភិបាល បន្ថែមថា ប​ច្ច​ប្បន្ន ស្ថានភាព​អ្នកពុល​ទាំង ១០​នាក់ មាន​សភាព បាន​ធូរស្រាល និង​បានចេញ​ត្រឡប់ទៅផ្ទះ​សម្បែង​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​២៧ នេះ​រួចហើយ​។ តែ​ស្ត្រី​ម្នាក់ អាយុ ៥៣​ឆ្នាំ ក៏បាន​ធូរស្បើយ​ពី​ការពុល​នេះហើយ តែ​ត្រូវ​នៅ​បន្ត​ព្យាបាល ដោយសារ​គាត់​មាន​ជំងឺ​សួត ដែល​ក្រុមគ្រូពេទ្យ បាន​ពិនិត្យឃើញ​៕ 

អត្ថបទដែលជាប់ទាក់ទង
ទូតអាមេរិក ​ប្តេជ្ញាចិត្ត​ជួយ​ដល់ប្រទេសកម្ពុជា ​និង​តំបន់អាស៊ីអាគ្នេយ៍ ឲ្យក្លាយជាតំបន់ដែលគ្មានគ្រាប់មីន​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ ទៅកាន់​ខេត្តសៀមរាប ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ ខ្សែ​
ព័ត៌មានជាតិ
កូ​វី​ឌ​១៩ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ ជាសះស្បើយ​ម្នាក់​!
ព័ត៌មានជាតិ
ក្នុងពេលឆាប់ៗនេះ សណ្ឋាគារផ្កាយប្រាំ តម្លៃជិត១៨០លានដុល្លារ របស់ក្រុមហ៊ុន ជីប ម៉ុង នឹងដាក់ដំណើរការ
ព័ត៌មានជាតិ
BREAKING NEWS: អ្នកវិទ្យាសាស្ត្រ ដ៏កំពូលផ្នែកនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅខាងក្រៅទីក្រុងតេអេរ៉ង់
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក រៀបចំ​ពិធី​ពិសា​អាហារ​ពេល​ល្ងាច ជាមួយ​មិត្ត​អាស៊ាន ក្នុង​ថ្ងៃ​បុ​ណ្យ​ថ្លែងអំណរគុណ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី