ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ​បើកហោះហើរឡើងវិញ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍ បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត”។

តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។

បច្ចុប្បន្ន ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” “Travel Bubble” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង
ឯកអគ្គរដ្ឋទូត​អាមេរិក រៀបចំ​ពិធី​ពិសា​អាហារ​ពេល​ល្ងាច ជាមួយ​មិត្ត​អាស៊ាន ក្នុង​ថ្ងៃ​បុ​ណ្យ​ថ្លែងអំណរគុណ​
ព័ត៌មានជាតិ
ស្ត្រី ២​នាក់ ស្លាប់ និង ១០​នាក់​ទៀត ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ក្នុងករណី​សង្ស័យ​ពុល​ទឹក ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាតិ
៥ ក្រសួង ដែល​ទទួលបាន​ថវិកា​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២១
ព័ត៌មានជាតិ
ឯកឧត្តម ដួង តារា ត្រូវបាន​ដំឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
ព័ត៌មានជាតិ
ដឹងទេ! បច្ចុប្បន្ន ​អ្នកប្រើប្រាស់អ៊ីធើណេត ​បណ្តាញសង្គម និងសេវាទូរស័ព្ទ ​កើនដល់ចំនួនប៉ុន្មានហើយ?​
ព័ត៌មានជាតិ
គតិពិចារណា! ហេតុអ្វីបានជាខ្ញុំក្រ?
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី