ស្រូវ​ជាង ៣១​ម៉ឺន​ហិកតា រង​ផល ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ទឹកជំនន់ មកដល់ពេលនេះ គ្រាប់ពូជ​ស្រូវ​ជាង ៦​ពាន់​តោន ចែកជូន​កសិករ​ជាង ៦​ម៉ឺន​គ្រួសារ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានរៀបចំ​សន្និសីទ​សារព័ត៌មាន ស្ដីពី «​កិច្ច​អន្ដរាគមន៍ ឆ្លើយតប​នឹង​ការស្ដារ​ឡើងវិញ បន្ទាប់ពី​គ្រោះមហន្ដរាយ​ទឹកជំនន់ ក្នុង​ផលិតកម្ម​កសិកម្ម​»​។ ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ក្នុង​រដូវវស្សា​ឆ្នាំនេះ បាន​បង្ក​ផលប៉ះពាល់​ដល់​ស្រូវ​សរុប​ជាង ៣១​ម៉ឺន​ហិកតា​។ មកដល់​ថ្ងៃនេះ ក្រសួង បានផ្តល់​គ្រាប់​ពូជស្រូវ ៦៥៧៨ តោន ចែកជូន​ប្រជាកសិករ ៦៥៧៨០​គ្រួសារ នៅ ១៩​ខេត្ត​រាជធានី​។​

​ឯកឧត្តម ងិន ឆាយ បាន​លើកឡើងថា ការបង្កបង្កើន​ផលដំណាំ​ស្រូវ ក្នុង​រដូវវស្សា​នេះ បាន​ជាង ២,៧៩​លាន​ហិកតា​។ ប៉ុន្តែ​ក្នុង​រដូវវស្សា​នេះ ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត មាន ១៣៥ ៤៣៣ ហិកតា បណ្តាល​ឲ្យ​ខូចខាត ១៤ ១៧២​ហិកតា​។ រីឯ​គ្រោះ​ទឹក​ជន​ន់ បង្កដោយ​ទឹកភ្លៀង នាពេល​ថ្មីៗ​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ ៣០៤ ៨១២ ហិកតា ខូច ១២៥ ៧៧០ ហិកតា និង​ស្តារឡើងវិញ បាន ១៩ ៩៩៣ ហិកតា​។ 

​ជា​សរុប ដំណាំ​ស្រូវ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ត្រូវបាន​ឯកឧត្តម ងិន ឆាយ លើកឡើងថា មាន​ចំនួន ៣១៤ ០៤២ ហិកតា បណ្តាល​ឲ្យ​ខូចខាត ១៣៣ ៤០៥ ហិកតា និង​ស្តារឡើងវិញ បាន ២៦ ០៨២​ហិកតា ត្រូវជា ៤២%​។​

​ឯកឧត្តម ងិន ឆាយ បន្ថែមថា ទោះជា​ផ្ទៃដី​ដំណាំ​ស្រូវ រង​ការខូចខាត​មាន​ទំហំ​ធំ តែ​លទ្ធភាព​នៃ​ការ​ស្តារឡើងវិញ មិនបាន​ទាំងអស់​ទេ ដោយសារ​ប្រភពទឹក មានកំណត់​។ ក្នុងនោះ លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ​ឡើងវិញ អាច​បានតែ ៦៣០០០ ហិកតា​ប៉ុណ្ណោះ​។​

​ចំពោះ​ដំណាំ​រួមផ្សំ ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់ នាពេល​ថ្មីៗ​នេះ ក៏​ត្រូវបាន​ឯកឧត្តម ងិន ឆាយ លើកឡើងថា នៅ​ឆ្នាំនេះ យើង​អនុវត្តបាន ៧៣ ២៦៦ ហិកតា​។ ក្នុងនោះ រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ សរុប ១០ ០០០ ហិកតា ដោយ​ខូច ២៣១០ ហិកតា និង​ស្តារឡើងវិញ បាន ៨៤​ហិកតា​។​

​ចំពោះ​កិច្ច​អន្តរាគមន៍​លើ​ផលប៉ះពាល់ និង​ការខូចខាត​ស្រូវ ព្រមទាំង​ដំណាំ​រួមផ្សំ​នេះ ត្រូវបាន​ឯកឧត្តម ងិន ឆាយ លើកឡើងថា មកដល់​ថ្ងៃនេះ ក្រសួងកសិកម្ម បានផ្តល់​គ្រាប់​ពូជស្រូវ ចំនួន ៦៥៧៨ តោន ចែកជូន​ប្រជាកសិករ ចំនួន ៦៥៧៨០ គ្រួសារ ដើម្បី​អន្តរាគមន៍ ទៅដល់​ខេត្ត​រាជធានី ចំនួន ១៩ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ រួមមាន​៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ផ្ទៃដី​ស្រូវ ដែល​ស្តារឡើងវិញ បាន​ជាង ២៦ ០០០ ហិកតា នៅ​ទូទាំងប្រទេស​។ 

​ឯកឧត្តម ងិន ឆាយ បន្ថែមថា ចំណែក​ដំណាំ​ប​ន្លៃ និង​ដំណាំ​រួមផ្សំ ក៏​ត្រូវបាន​ក្រសួងកសិកម្ម ផ្តល់​គ្រាប់ពូជ បាន ៣២៣៧៦ គ​.​ក ជូន​ដល់​ប្រជាកសិករ ចំនួន ៩៧ ៩៦៦ គ្រួសារ គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ គ្រាប់ពូជ​នេះ មានមុខ​ដំណាំ ១១​មុខ ហើយ​ក្នុង ១​ឃី​ត មាន ៤ ទៅ ៦​ប្រភេទ ដោយ​ក្នុង ១​គ្រួសារ ទទួលបាន ៦​កញ្ចប់ ដូចជា ប៉េងប៉ោះ ត្រប់ សណ្តែកកួរ ពោតដំណើប ស្ពៃខៀវ ត្រឡាច ស្ពៃ ស្ពៃចង្កឹះ ត្រកួន ម្រះ និង​ត្រសក់ ជាដើម​៕​


អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ជម្រាប​មេដឹកនាំ​អាស៊ាន និង​ចិន ពី​វិធានការ​កែទម្រង់​មុត​ស្រួច ៣​ចំណុច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ នៅថ្ងៃស្អែក
ព័ត៌មានជាតិ
អាជ្ញាធរ​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ រកឃើញ​វត្ថុតាង បង្ហាញថា ហាង​ម៉ាស្សា Daimond Massage ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម
ព័ត៌មានជាតិ
លោកជំទាវ អោ​ង​សាន ស៊ូ​ជី ជម្រាប​សម្តេច​តេ​ជោ​ថា ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា
ព័ត៌មានជាតិ
ម្តាយក្មេក​អភិបាលខេត្ត​កោះកុង ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
ទឹកចិត្ត​កម្ពុជា​! សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី