ថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។

ស្ថានទូតក៏បានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការណ៍យ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាព អនាម័យដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ អោ​ង​សាន ស៊ូ​ជី ជម្រាប​សម្តេច​តេ​ជោ​ថា ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា
ព័ត៌មានជាតិ
ម្តាយក្មេក​អភិបាលខេត្ត​កោះកុង ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
ទឹកចិត្ត​កម្ពុជា​! សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
ស្រូវ​ជាង ៣១​ម៉ឺន​ហិកតា រង​ផល ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ទឹកជំនន់ មកដល់ពេលនេះ គ្រាប់ពូជ​ស្រូវ​ជាង ៦​ពាន់​តោន ចែកជូន​កសិករ​ជាង ៦​ម៉ឺន​គ្រួសារ
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ ស្ត្រីជាជាងសំណង់ម្នាក់ដែលធ្លាក់ពីលើអគារកំពស់៣ជាន់ បណ្តាលឱ្យរងរបួស
ព័ត៌មានជាតិ
កម្មវិធី AliExpress និងកម្មវិធីចំនួន ៤២ទៀតដែលមានដើមកំណើតចិន ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី