(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាកិច្ចលើព្រមព្រៀងជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋានយូអិនឌីភីប្រចាំនៅកម្ពុជា ដែលមានការចូលរួមរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាសាក្សី។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់និងគាំទ្រដល់ វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ភាគីហត្ថលេខីជឿជាក់ថា ជំនួយនេះអាចចូលរួមចំណែកដល់បរិស្ថានរស់នៅក្នុងទីក្រុងនៃប្រទេសកម្ពុជា និងជួយការពារការបំពុលសមុទ្រដោយសំណល់ប្លាស្ទិកបន្ថែមទៀតនាពេលអនាគត៕




