តុលាការ បើកសវនាការ​លើ​សំណុំរឿង «៩​វិច្ឆិកា​» ដែលមាន​ជនជាប់ចោទ​ជាង ១០០​នាក់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង «៩​វិច្ឆិកា​» ពាក់ព័ន្ធ​នឹង​អ្នកគាំទ្រ​ទណ្ឌិត សម រង្ស៊ី ដែលមាន​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ក៏ប៉ុន្តែ​បន្ទាប់ពី​បើកសវនាការ​អស់​រយៈពេល ១​ព្រឹក នា​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាសថា នឹង​បន្ត​សវនាការ ជំនុំជម្រះ​លើ​ជនជាប់ចោទ ១៣៩​នាក់ ដែល​ចូលរួម​ក្នុង​ផែនការ​នោះ ទៅធ្វើ​នៅ​ថ្ងៃទី​១៤ ខែមករា និង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ បន្តទៀត​។​

​ក្នុងចំណោម​ជនជាប់ចោទ​ទាំង ១៣៩​នាក់ នៅក្នុង​សំណុំ​រឿងនេះ គឺមាន​ជនជាប់ចោទ ៣៤​នាក់​ប៉ុណ្ណោះ បាន​ចូលរួម សវនាការ ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ​។​

​សំណុំ​រឿងនេះ ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ព្រឹត្តិការណ៍ ថ្ងៃ​៩ វិច្ឆិកា ដែល​ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​ពី​គម្រោង​វិលត្រឡប់​ពី​ក្រៅប្រទេស ចូលមក​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 

​អតីត​ក្រុម​សមាជិក​បក្សប្រឆាំង ជា​ជនជាប់ចោទ​ទាំង ១៣៩​នាក់ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន មក​ជំនុំជម្រះ​ទោស ពីបទ​ចោទប្រកាន់ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ដីកា​កោះហៅ​នោះ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​នៅ​អតីត​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមផ្លូវ​ជាតិ​លេខ​២​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការសាកសួរ​ជនជាប់ចោទ​ទាំង ៣៤​នាក់ ក្នុង​សវនាការ រយៈពេល ១​ព្រឹក​រួចមក ចៅក្រម បានសម្រេច​បំបែកសំណុំរឿង​ជា​ពីរ ហើយ​លើក​ពេល​សវនាការ​។ នោះ​គឺ​សំណុំរឿង​ទី​១ នឹង​បន្ត​សវនាការ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​សំណុំរឿង​ទី​២ នឹង​បន្ត​សវនាការ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​។​

​នៅ​ខាងក្រៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ប៉ូលិស​ចរាចរណ៍ រួមទាំង​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់ ត្រូវបាន​ដាក់ពង្រាយ ដើម្បី​រៀបចំ​សម្រួល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ខណៈ​ដែលមាន​ក្រុម​អ្នកគាំទ្រ​ជនជាប់ចោទ ប្រមាណ ៥០​នាក់ បាន​ប្រមូលផ្តុំ នៅមុខ​តុលាការ និង​នៅតាម​ផ្លូវ​មុខ​តុលាការ ជាប់​របង​ស្តា​ត​អូឡាំពិក​៕​


អត្ថបទដែលជាប់ទាក់ទង
ស្រូវ​ជាង ៣១​ម៉ឺន​ហិកតា រង​ផល ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ទឹកជំនន់ មកដល់ពេលនេះ គ្រាប់ពូជ​ស្រូវ​ជាង ៦​ពាន់​តោន ចែកជូន​កសិករ​ជាង ៦​ម៉ឺន​គ្រួសារ
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ ស្ត្រីជាជាងសំណង់ម្នាក់ដែលធ្លាក់ពីលើអគារកំពស់៣ជាន់ បណ្តាលឱ្យរងរបួស
ព័ត៌មានជាតិ
កម្មវិធី AliExpress និងកម្មវិធីចំនួន ៤២ទៀតដែលមានដើមកំណើតចិន ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់
ព័ត៌មានជាតិ
ថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
​ជប៉ុន និង UNDP ផ្តល់ថវិកា ​៣លាន ដុល្លារ ​សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា «​អ្នករាយការណ៍​ពិសេស ត្រូវគោរព​ការងារ និង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការជាតិ​»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី