ក្រុមហ៊ុន Spotify បានតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលលេខសម្ងាត់ថ្មី បន្ទាប់ពីមានការបែកធ្លាយទិន្នន័យពីជនទីបី​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ ក្រុមហ៊ុន Spotify ដែលជាក្រុមហ៊ុនចែកចាយបទចម្រៀងដ៏ធំមួយនោះ បានចាប់ផ្ដើមឱ្យអ្នកប្រើប្រាស់របស់ពួកគេបង្កើតលេខសម្ងាត់ជាថ្មី បន្ទាប់ពីរកឃើញថា ព័ត៌មានរបស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានរក្សាទុកនៅក្នុងកន្លែងផ្ទុកទិន្នន័យបើកចំហមួយរបស់ជនទីបី។

កាលពីដើមសប្តាហ៍នេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន vpnMentor បានរកឃើញទិន្នន័យចំនួនប្រមាណ 72GB ដែលរួមមានទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ និងឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគណនីផងនោះ ត្រូវបានក្រុមជនអនាមិកកំពុងតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានសម្រាប់ login ចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុន Spotify។ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ពួកគេពុំបានដឹងពីប្រភពរបស់កន្លែងផ្ទុកទិន្នន័យ ប៉ុន្តែវាមិនមែនជាកន្លែងផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Spotify នោះទេ វាអាចគ្រាន់តែជាកន្លែងផ្ទុកទិន្នន័យរបស់ជនទីបីដែលពួកគេបានប្រមូលទិន្នន័យពីការបែកធ្លាយពីប្រភពផ្សេងៗទៀត។

ការប្រើយុទ្ធសាស្ត្រ ប្រមូលឈ្មោះនិងលេខសម្ងាត់ ដែលបានលេចធ្លាយ តាមការជ្រៀតចូលតាមអនឡាញ ទៅក្នុងក្រុមហ៊ុនមួយចំនួន បន្ទាប់មកជនអនាមិកនឹងប្រើឈ្មោះ និងលេខសម្ងាត់ទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនផ្សេងទៀតនោះ ត្រូវបានគេឱ្យឈ្មោះថា Credential Stuffing ហើយវាកំពុងតែរីករាលដាលខ្លាំងនៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវាយប្រហារនេះគឺដើម្បីស្វែងរកគណនីដែលមានលេខសម្ងាត់ដូចៗគ្នា។

ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការប្រើឈ្មោះ និងលេខសម្ងាត់ដូចគ្នាពីគណនីមួយទៅគណនីមួយទៀតនោះ ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែបានណែនាំ លោកអ្នកចៀសវាងពីការប្រើប្រាស់លេខសម្ងាត់ដដែលៗ ហើយលោកអ្នកគួរតែប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដោយមានទាំងអក្សរ លេខ និងសញ្ញាផ្សេងៗ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុនផលិតកម្មវិធីល្បីៗដូចជា Master Chef និង The Voice ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន
អន្តរជាតិ
អភិបាលក្រុងស៊ូវ៉ុនថា​ កម្ពុជាតូចមែន​ ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ​
អន្តរជាតិ
សត្វ​ដំរី​ ឈ្មោះKaavan ធ្វើ​ឲ្យ​កាសែត​អន្តរជាតិ​ធំៗ ចាប់អារម្មណ៍ ចុះផ្សាយ​ព្រោងព្រាត​
អន្តរជាតិ
ថៃ តាមស្វែងរកពលរដ្ឋខ្លួន ជាង២០០នាក់ ក្រោយមានករណី មនុស្ស៣នាក់ គេចពីកន្លែងធ្វើចត្តាឡីស័ក ហើយរកឃើញថាវិជ្ជមានកូវីដ-១៩
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បើកកិច្ចប្រជុំដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងរងសម្ពាធពីកូវីដ-១៩ និងទណ្ឌកម្មរបស់អន្តរជាតិ
អន្តរជាតិ
លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី