លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden នឹងតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងក្រុមការងារទំនាក់ទំនង ប្រចាំសេតវិមាន ជាស្ត្រីទាំងអស់ ហើយក្រុមការងារនេះនឹងស្ថិតនៅក្រោម ការដឹកនាំរបស់លោកស្រី Kate Bedingfield។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី Kate Bedingfield នឹងបម្រើការងារជានាយកផ្នែកទំនាក់ទំនងនៃសេតវិមាន និងលោកស្រី Jen Psaki អ្នកនាំពាក្យមកពីបក្សប្រជាធិបតេយ្យ នឹងក្លាយជាលេខាធិការសារព័ត៌មាន។ លោក Biden ក៏មានគម្រោងតែងតាំងនាយកប្រតិបត្តិ វិទ្យាស្ថានសិក្សាស្រាវជ្រាវ CAP លោកស្រី Neera Tanden ជានាយកគ្រប់គ្រងការិយាល័យ និងកញ្ចប់ថវិកាផងដែរ។ អ្នកទាំង៣ ត្រូវបានគេស្គាល់ថាជាមន្ត្រីដែលធ្លាប់បម្រើការងារឲ្យរដ្ឋបាលអតីតប្រធានាធិបតីលោក Obama៕

អត្ថបទដែលជាប់ទាក់ទង
សារពិសេសបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ព្រមទាំងសាធារណជន ជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពេលជោគជ័យមានឪច្រើន ពេលបរាជ័យជាកូនកំព្រា
ព័ត៌មានជាតិ
សំណួរ ចាក់ដោត ដែលបុរសៗ ពិបាកឆ្លើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក តែ​រយៈពេល ១៤​ថ្ងៃ​ទេ តែ​សម្តេច​សម្រេច​ផ្តល់​សាច់ប្រាក់​ដល់​ទៅ ១៥​ថ្ងៃ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ការជួបប្រជុំ រាប់ទាំង​ការរៀប​អាពាហ៍ពិពាហ៍ រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​
ព័ត៌មានជាតិ
មេដឹកនាំកូរ៉េខាងជើង បើកកិច្ចប្រជុំដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងរងសម្ពាធពីកូវីដ-១៩ និងទណ្ឌកម្មរបស់អន្តរជាតិ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី