ក្រុមហ៊ុនផលិតកម្មវិធីល្បីៗដូចជា Master Chef និង The Voice ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Microsoft បានធ្វើការណែនាំក្រុមហ៊ុននានាឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារជំរិតទារប្រាក់ (Ransomware) ដែលគេឱ្យឈ្មោះថា DoppelPaymer។ មិនយូរប៉ុន្មានផងកាលពីចុងសប្ដាហ៍នេះក៏មានការលេចធ្លាយថា ក្រុមហ៊ុន Endemol Shine Group របស់ប្រទេសហូឡង់ត្រូវបានវាយប្រហារ ហើយព័ត៌មានមួយចំនួនត្រូវបានចែកចាយនៅក្នុងគេហទំព័រសម្រាប់ផ្សព្វផ្សាយព័ត៌មានបែកធ្លាយ។

ទោះបីជាក្រុមហ៊ុន Endemol Shine មិនទាន់បានបញ្ជាក់ពីចំនួនទឹកលុយដែលជនអនាមិកបានទាមទារក៏ដោយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យាបានប៉ាន់ប្រមាណថា អាចដល់រាប់លានដុល្លារឯណោះ ព្រោះក្រុមជនអនាមិកនេះបានទាមទារឱ្យក្រុមហ៊ុនផលិតប្រេង PEMEX របស់ប្រទេសម៉ិចស៊ិក បង់ទឹកប្រាក់ចំនួន ៤.៩លានដុល្លារ ទាក់ទងនឹងការវាយប្រហារស្រដៀងគ្នានេះដែរ។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានប្រាប់ឱ្យដឹងថា ព័ត៌មានមួយចំនួនរបស់បុគ្គលិក និងព័ត៌មានដែលទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានទាញយក។

គួរបញ្ចាក់ផងដែរថា ក្រៅពីក្រុមហ៊ុនធំៗទាំងពីរខាងលើ នេះ ពួកគេក៏បានវាយប្រហារទៅលើក្រុមហ៊ុនល្បីៗផ្សេងៗទៀតដូចជា ក្រុមហ៊ុន Digital Management Inc. ដែលជាក្រុមហ៊ុនដៃគូមួយរបស់ NASA សហរដ្ឋអាមេរិក, សាកលវិទ្យាល័យ Newcastle និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតនិងប្រព័ន្ធបណ្ដាញ Bretagne Télécom របស់ប្រទេសបារាំងផងដែរ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជ្រើសរើស លោក Xavier Becerra ធ្វើជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក
អន្តរជាតិ
កម្ពុជាបង្ហាញឈុត ​«ព្រះថោងតោងស្បៃនាងនាគ» ​ជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ​
អន្តរជាតិ
ឥណ្ឌូនេស៊ី ត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ក្រោយទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac
អន្តរជាតិ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា
អន្តរជាតិ
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោតតំណែង​ជាក្រុមប្រឹក្សា​ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌អាមេរិក អះអាងថាគ្មានភស្តុតាងនៃការលួចបន្លំ សន្លឹកឆ្នោត ដូចដែល ដូណាល់ ត្រាំ ចោទប្រកាន់នោះឡើយ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី