(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បាន«អបអរសាទរខួប ១៥ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»។
ស្ថិតក្នុងព្រះរាជហឫទ័យដង្ហែតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាវប្បធម៌ជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ ទំនុកបម្រុង លើកស្ទួយជានិច្ចចំពោះវិស័យវប្បធម៌ ធ្វើឲ្យមានការទទួលស្គាល់ ល្បីរន្ទីទាំងមជ្ឈដ្ឋានជាតិ អន្តរជាតិ និងបង្កើតបាននូវមោទនភាពជាតិដ៏គួរឲ្យស្ងប់ស្ងែង។
Royal du Cambodge បានបន្តថា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើងរហូតមក សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុត ចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ៩០ផ្ទាំង សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា៕




