សម្តេចតេជោ ហ៊ុន សែន ណែនាំលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីថ្មី​ ឱ្យធ្វើរបាយការណ៍ច្បាស់លាស់រឿងថវិកាបេសកកម្ម ​និងរបាយការណ៍ការងារ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីថ្មី ឱ្យធ្វើរបាយការណ៍ច្បាស់លាស់រឿងថវិកាបេសកកម្ម និងរបាយការណ៍ការងារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង៖ «សុំឲ្យឯកឧត្តម តុលា ថ្ងៃក្រោយពិនិត្យមើលផងដែរអំពីការចំណាយ ដែលថវិការដ្ឋផ្តល់ឲ្យគណៈមេធាវី ការចាយវាយត្រូវឲ្យចំទិសដៅ និងបម្រើទៅឲ្យជនក្រីក្រពិតប្រាកដ។ ប្រសិនបើអាចធ្វើទៅបាន គួរតែធ្វើរបាយការណ៍មួយក្នុងប៉ុន្មានឆ្នាំដែលចាប់ផ្តើមទទួលថវិកាពីរាជរដ្ឋាភិបាល ការពារក្តីបានប៉ុន្មាន ផ្តល់ការពិគ្រោះផ្លូវច្បាប់បានប៉ុន្មាន? អាចធ្វើរបាយការណ៍នឹងមួយ»​។ 

គួរបញ្ជាក់ថា លោកមេធាវី លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២ នៃកម្ពុជា ក្រោយការបោះឆ្នោត ក្នុងមហាសន្និបាតរបស់គណៈមេធាវី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។ លោកទទួលបាន១៤៤៤សំឡេង នាំមុខគេក្នុងចំណោមអ្នកឈរឈ្មោះ៕

អត្ថបទដែលជាប់ទាក់ទង
ចេញរូបរាងហើយ! សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ បង្កើតឡើង​ដោយ​បក្ស​របស់លោក​ញឹក​ប៊ុនឆៃ លោក​ម៉ម​សូណង់ដូ និង​គណបក្ស​របស់​ប្អូន​លោក​កែម​ឡី​
ព័ត៌មានជាតិ
អ្នកបោះឆ្នោត​ជាង ១៥​ម៉ឺន​នាក់ អាច​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នេះ​
ព័ត៌មានជាតិ
លោកជំទាវ ឃួន សុដារី​៖ ​គណបក្សនយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពហុភាគីនិយម ​និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិ ​
ព័ត៌មានជាតិ
សម្តេចម៉ែ ប្រោសព្រះរាជទានចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ​៩០ផ្ទាំង ​សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា ​ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមក
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ​មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ផ្តាំដល់មេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តតេជោសែន ​កុំធ្វើពហិការដើរចេញពីបន្ទប់ពេលកំពុងបើកសវនាការ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី