សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជា

មានិតបង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះអាកាសធាតុ(CVF) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

​នៅក្នុងបទអន្តរាគមន៍ផ្សាយបន្តផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។

សម្តេចតេជោ នឹងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់រាជរដ្ឋាភិបាល

កម្ពុជាលើបញ្ហាការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់បញ្ចូលវិធានការកាត់បន្ថយផលប៉ះពាល់ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ ដំណើរការទៅមុខយ៉ាងឆាប់រហ័សនៅកម្ពុជានៃក្របខ័ណ្ឌ គតិយុត្តិនិងបច្ចេកទេសសម្រាប់កម្មវិធីសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងដោយ សារការកាប់បំផ្លាញនិងការសឹករេចរឹលនៃព្រៃឈើបូក (REDD+) និង​ការផ្តល់ទាន់ពេលវេលានូវរបាយការណ៍ «បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិ» ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ​(NDC Update-UNFCCC)។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់អនុសាសន៍ក្នុងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីការឆ្លើយតបឲ្យបានគ្រប់​ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម។

​ក្នុងនាមជាវេទិកាពិភពលោកដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ នឹងមានការចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខររដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាដៃគូសំខាន់ៗផងដែរ។

ព្រឹត្តិការណ៍ថ្នាក់ដឹកនាំនេះ គូសបញ្ជាក់ពីភាពបន្ទាន់នៃការធ្វើសកម្មភាព និងតម្រូវការឲ្យប្រទេសទាំងអស់ធ្វើបច្ចុប្បន្នភាពអំពីការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។ វេទិកាក៏នឹងសង្កត់ធ្ងន់លើសារៈសំខាន់ចាំបាច់ក្នុងពង្រឹងកិច្ចប្រឹងប្រែងកសាងភាពធន់នឹងអាកាសធាតុ ព្រមគ្នានឹងការការឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ និង ការស្ដារឡើងវិញក្រោយពីវិបត្តិនេះ ដើម្បីរក្សាកម្លាំងសន្ទុះនៃការងារពង្រឹងភាពស៊ាំ និងកាត់បន្ថយការខូចខាត និងការបម្លាស់ទីជម្រកបង្កឡើងដោយគ្រោះធម្មជាតិ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​!
កម្សាន្ត
អូស្ត្រាលី ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​
ព័ត៌មានជាតិ
ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ មិន​ឡើង​ទេ តែ​ប្រាក់ឧបត្ថម្ភ​បុណ្យទាន នៅ​ទទួលបាន ហើយ​ប្រាក់ខែ​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៣​ខែ​ទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​កូ​វីដ​១៩!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​ភ្នំពេញ មិន​ប្រារព្ធ​ក៏ដោយ​!
ព័ត៌មានជាតិ
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ អំពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី