សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

( ខេត្តកណ្តាល )៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​កំ​សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​ដំណក់ទឹកភ្លៀង សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា នៅ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​ចិន ប្រើប្រាស់​ផ្តាច់មុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ប៉ុន្មាន​ថ្ងៃនេះ ចោទ​កម្ពុជា​ថា​ប្រគល់​កំពង់ផែ​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​ទៅទៀត​! ដែល​បង្ខំចិត្ត ត្រូវ​ចាក់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​បាន​និយាយ​នៅ​ខេត្ត​ព្រះសីហនុ តាំងពី​ខែ​៦ ចាក់​ឡើងវិញ​ឲ្យ​ស្តាប់ បក​ជា​ភាសា​អង់គ្លេស​ឲ្យ​មើល​ទៀត ហើយ​អោយ​ក្រសួងការបរទេស ធ្វើ​ណោ​ទ​ទូត ផ្ញើ​ទៅគ្រប់​ស្ថានទូត​។ លោក​ហ៊ុនសែន និយាយ​អីចេះ​! ម៉េច​ក៏​ថា ចង់​ធ្វើ​កំពង់ផែ​យោធា​រាម ឲ្យ​ទៅជា​កំពង់ផែ​អន្តរជាតិ​? ម៉ែ​អាណា ធ្វើ​កំពង់ផែ​យោធា ឲ្យ​ទៅជា​កំពង់ផែ​អន្តរជាតិ​!»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​យើង​អាច​ឲ្យ​ចូល​នៃ​នាវា​ប្រទេស​ច្រើន មិនមែន​កំព់ង​ផែ​អន្តរជាតិ ដូច​កំពង់ផែ​ដឹកទំនិញ​ទេ​។ យើង​មាន​កំពង់ផែ​មួយ កំពង់ផែ​យោធា​! អា​ណុង កំពង់ផែ​ចំបាំង​។ អីចឹង​ត្រូវសុំ​ការអនុញ្ញាត​។ មិនមែន​គ្រាន់តែ​ចិន​មួយ មាន​សិទ្ធិ​ប្រើប្រាស់​ទេ​។ ប្រទេស​ដទៃ ដែល​សុំ​ការអនុញ្ញាត មក​ចូល​ចត ចាក់​ប្រេង ឬ​ឡើងគោក ដើម្បី​សមយុទ្ធ​ជាមួយនឹង​កម្ពុជា ឬក៏​ធ្វើ​កិច្ចការ​អ្វីមួយ ជាមួយ​កម្ពុជា​។ យើង​ស្វាគមន៍​»​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ហាក់ដូចជា​ចំអក​ទៅ​អ្នក​ដែល​តែងតែ​លើកឡើងថា កម្ពុជា​រណប​ជាមួយ​ចិន ដោយសារតែ​ចិន​ផ្តល់ជំនួយ​ដល់​កម្ពុជា ពិសេស​ធ្វើ​ផ្លូវ និង​ស្ពាន​រាប់ពាន់​គីឡូម៉ែត្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «... អរគុណ​មិត្ត​ចិន ដែល​បានធ្វើ​ផ្លូវ​កម្ពុជា រាប់ពាន់​គីឡូម៉ែត្រ​! អ្នកខ្លះ​ឃើញ​ចិន មកជួយ​ធ្វើ​ផ្លូវ ផ្តល់​ជា​ជំនួយឥតសំណង ផ្តល់​ជា​ប្រាក់កម្ចី​ឲ្យ​កម្ពុជា​ធ្វើ​ផ្លូវ បែរជា​ថា កម្ពុជា​រណប​ចិន​! ជ្រើស​រើសយក​ចិន ចោល​មហាអំណាច​! មហាអំណាច​នេះ មហាអំណាច​នោះ​! ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅវិញ បើ​ផ្លូវ​ហ្នឹង ស្ពាន​ហ្នឹង ចិន​មិន​បានធ្វើ​ទេ​? តើន​រណា​មក​ធ្វើ​ជួស​? ខ្ញុំ​សូម​សួរ​ទៅវិញ​? សួរថា បើ​ចិន​កុំ​លូកដៃ ចូល​ជួយ តើន​រណា​ជួយ​? ឆ្លើយ​មក​? អោយតែ​អ្នកឯង​ឆ្លើយថា អ្នកនេះ​ធ្វើបាន អ្នកនោះ​ធ្វើបាន​! អាច​និយាយបានថា ខ្ញុំ​គួរ​ចុះ​ចេញពី​តំណែង​ដែរ​។ ប៉ុន្តែ​ពួកគេ​បាន​ត្រឹម​ថា ពួកគេ​បាន​ត្រឹម​ប្រើប្រាស់​ផ្លូវ​ហ្នឹង​ដែរ ប៉ុន្តែ​ពួកគេ​អត់​បាន​និយាយ​ដល់​ទេ​»៕​


អត្ថបទដែលជាប់ទាក់ទង
Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​
ព័ត៌មានជាតិ
ថៃត្រូវការពលករកម្ពុជា​ចំនួន ៣ពាន់នាក់​ ​ដើម្បីប្រមូលផលផ្លែមៀនក្នុងខេត្តចាន់ថាក់បុរី ​
ព័ត៌មានជាតិ
អនុព័ន្ធពាណិជ្ជកម្ម ​ស្នើក្រុមហ៊ុនថៃវិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា​
ព័ត៌មានជាតិ
ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​រកា​កណ្តា​ល ក្រុង​ក្រចេះ ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក និង​ឧ​ប្ថ​ត្ត​ប្រេង​ម៉ា​សូត​ចំនួន ១០០០​លីត្រ
ព័ត៌មានជាតិ
ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី