សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៣​ខែ​ទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​កូ​វីដ​១៩!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​រយៈពេល ៣​ខែ​បន្ថែមទៀត ដល់​គ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​កូ​វីដ​១៩​។ ក្រុមគ្រួសារ និង​អ្នក​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ចាប់តាំងពី​ខែមិថុនា មកដល់​ខែតុលា​នេះ មាន​ចំនួន​ប្រមាណ ៦០​ម៉ឺន​គ្រួសារ ត្រូវជា​ប្រមាណ​ជាង ៣​លាន​នាក់​។​

​ក្រៅពីនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បន្ត​គ្រប់​វិធានការ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ត្រូវ​បន្ត​រយៈពេល ៣​ខែ​ទៀត ដូចជា ការឧបត្ថម្ភ​ធន បន្ថយ និង​លើកលែង​ពន្ធ​ដល់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការឧបត្ថម្ភ​ដល់​បុគ្គលិក​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ព្រមទាំង​ការបន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ដែល​សម្រាលកូន ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដូច្នេះ ក្នុងពេល​សម្តេច អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០​។ ពិធី​សម្ពោធ នា​ព្រឹក​នេះ បានធ្វើ​ឡើង ក្រោម​ដំណក់ទឹកភ្លៀង​៕​

អត្ថបទដែលជាប់ទាក់ទង
អនុព័ន្ធពាណិជ្ជកម្ម ​ស្នើក្រុមហ៊ុនថៃវិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា​
ព័ត៌មានជាតិ
ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​រកា​កណ្តា​ល ក្រុង​ក្រចេះ ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាកសិករ ដល់​ស្ថានីយ​បូមទឹក និង​ឧ​ប្ថ​ត្ត​ប្រេង​ម៉ា​សូត​ចំនួន ១០០០​លីត្រ
ព័ត៌មានជាតិ
ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​នូវ​ការចោទប្រកាន់ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​!
កម្សាន្ត
អូស្ត្រាលី ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​
ព័ត៌មានជាតិ
ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ឆ្នាំ​២០២១ មិន​ឡើង​ទេ តែ​ប្រាក់ឧបត្ថម្ភ​បុណ្យទាន នៅ​ទទួលបាន ហើយ​ប្រាក់ខែ​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្ត​មុនៗ នៅ​បន្ត​ដំឡើង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី