Top News៖ តុលាការ​បារាំង កំណត់​ថ្ងៃ​បើកសវនាការ​លើ​សំណុំរឿង​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក​សមរង្ស៊ី ពី​បរិហារកេរ្តិ៍ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២2020112510032510​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សរុប​ចំនួន ១៥៣​នាក់​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា តុលាការ​ប្រទេស​បារាំង ទើបតែ​បានកំណត់​ថ្ងៃ បើកសវនាការ​លើ​បណ្តឹង​បរិហារកេរ្តិ៍ របស់​សម្តេច នៅ​ម៉ោង ១ និង ៣០​នាទី រសៀល ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២​។ សវនាការ​នេះ អាច​នឹង​ប្រើពេល ២​ម៉ោង​កន្លះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹកថា សំណុំ​រឿងនេះ សម្តេច បាន​ប្តឹង​នៅ​តុលាការ​បារាំង តាំងពី​ឆ្នាំ​២០១៩​។ គ្រាន់តែ​សំណុំរឿង​មួយ​នេះ ប្រើពេល​ដល់​ទៅ ៣​ឆ្នាំ ទើប​អាច​បើកសវនាការ​បាន​។ ដូច្នេះ​រឿង​អី​បរទេស​មួយចំនួន ចង់​ឲ្យ​ការកាត់ក្តី​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់ បើ​យើង​គ្មាន​លទ្ធភាព​ទៅ​បង្ខំ​តុលាការ​បារាំង ក៏​យើង​មិន​អាចមក​បង្ខំ​តុលាការ​នៅ​កម្ពុជា បានដែរ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តឹង​លោក​សមរង្ស៊ី ដែលមាន​សញ្ជាតិ​បារាំង ពីបទ​បរិហារកេរ្តិ៍​។ ជា​បណ្តឹង ដោយសារតែ​លោក​សមរង្ស៊ី ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នករៀបចំ​គម្រោង​សម្លាប់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡង់ឌី​។ សំណុំ​រឿងនេះ ក៏ត្រូវ​បានកូន​ប្រុស​លោ​ក ហុក​ឡង់ឌី គឺ​លោក ឌី វិជ្ជា ដែលជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល ហើយ​ដាក់ពាក្យ​ប្តឹង​លោក​សមរង្ស៊ី នៅ​តុលាការ​បារាំង ផងដែរ​៕​


អត្ថបទដែលជាប់ទាក់ទង
VIDEO: សម្តេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះអង្គខ្សត់ទ្រព្យ តែព្រះរាជហឫទ័យធំធេង ក្នុងកិច្ចការមនុស្សធម៌
ព័ត៌មានជាតិ
VIDEO: សម្តេចតេជោ ហ៊ុន សែន៖ មិនខ្វល់ការរិះគន់សម្តេចដែលផ្តល់ជំនួយម៉ាស់និងបរិក្ខារពេទ្យទៅកាន់ឡាវ និងមីយ៉ាន់ម៉ានោះទេ ព្រោះនេះជាការជួយដល់មនុស្សជាតិ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ
ព័ត៌មានជាតិ
សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទាំង៣រូប ទទួលគោរមងារជា «អ្នកឧកញ៉ា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់
ព័ត៌មានជាតិ
អបអរសាទរ ខួប១៥ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី