(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលបានចេញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទាំង៣រូប ដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា» ត្រូវបានមហាជនសង្កេតមើលឃើញថា តែងតែបានចូលរួមយ៉ាងសកម្មជាមួយនឹងការងារសង្គម និងសប្បុរសធម៌នានា ដែលនេះពិតជាស័ក្តិសមទទួលបាននូវគោរមងារដ៏ខ្ពង់ខ្ពស់នេះជាមួយសកម្មភាពរបស់អ្នកឧកញ៉ា៕




