អបអរសាទរ ខួប១៥ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សិល្បៈល្ខោនស្បែកធំ ​មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ​ទៀតផង ដែលនេះ​ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ ​គឺជាសិល្បៈមួយ​មានប្រវត្តិនៅពេលព្រហ្ម​សាសនាចូលមកទឹកដីខ្មែរ។ 

កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

អត្ថបទដែលជាប់ទាក់ទង
VIDEO: សម្តេចតេជោ ហ៊ុន សែន៖ ការបង្រួបបង្រួមខ្មែរ «អូខេ» តែបើដាក់គោលដៅកម្ចាត់ «ត្រកូលហ៊ុន» គឺមិនអាចទៅរួចទេ!
ព័ត៌មានជាតិ
VIDEO: សម្តេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះអង្គខ្សត់ទ្រព្យ តែព្រះរាជហឫទ័យធំធេង ក្នុងកិច្ចការមនុស្សធម៌
ព័ត៌មានជាតិ
VIDEO: សម្តេចតេជោ ហ៊ុន សែន៖ មិនខ្វល់ការរិះគន់សម្តេចដែលផ្តល់ជំនួយម៉ាស់និងបរិក្ខារពេទ្យទៅកាន់ឡាវ និងមីយ៉ាន់ម៉ានោះទេ ព្រោះនេះជាការជួយដល់មនុស្សជាតិ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ
ព័ត៌មានជាតិ
សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទាំង៣រូប ទទួលគោរមងារជា «អ្នកឧកញ៉ា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី