នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ មាន ៦​ជំពូក និង ១៥​មាត្រា បានកំណត់​ពី​គម្រោង​ចំណាយ​ថវិកាជាតិ​ នៅ​ឆ្នាំ​២០២១ ចំនួន ៣០ ៤៩១ ៣៣៦​លាន​រៀល ស្មើ​ប្រមាណ ៧៥០០ លាន​ដុល្លារ​អាម៉េរិក ថយចុះ ១,៩% ធៀប​នឹង​ឆ្នាំ​២០២០​។ ​

​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា បៀវត្សរ៍​អប្បបរមា (​ទាប​បំផុត​) របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងត្រូវ​រក្សា​កម្រិត​ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​។​

​សេចក្តីថ្លែងហេតុ បាន​កត់សម្គាល់ថា ថវិកាជាតិ​ឆ្នាំ​២០២១ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាចជួយ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន ទាំង​ក្នុង​និង​ក្រៅប្រទេស សំដៅ​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ធានា​សុខសន្តិភាព ស្ថិរភាព និង​ការពារ​អាយុជីវិត​ប្រជាជន ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការស្តារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទាំង៣រូប ទទួលគោរមងារជា «អ្នកឧកញ៉ា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់
ព័ត៌មានជាតិ
អបអរសាទរ ខួប១៥ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
ព័ត៌មានជាតិ
Top News៖ តុលាការ​បារាំង កំណត់​ថ្ងៃ​បើកសវនាការ​លើ​សំណុំរឿង​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក​សមរង្ស៊ី ពី​បរិហារកេរ្តិ៍ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២2020112510032510
ព័ត៌មានជាតិ
ត្រៀមអាវរងា! ​ភ្នំពេញ​នឹងចុះ​ត្រជាក់ ដល់ ១៩អង្សារសេ​ រីឯបណ្តាខេត្តខ្លះ ​អាចចុះត្រជាក់ខ្លាំងដល់ ១៦អង្សារសេ ​
ព័ត៌មានជាតិ
​សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ​នៅថ្ងៃទី៧ ខែធ្នូខាងមុខ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី