អាមេរិក ផ្តល់ជំនួយ​បន្ថែម ៦០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​កម្ពុជា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សហរដ្ឋអាមេរិក បានប្រកាស​ផ្តល់ជំនួយ​បន្ថែម​ជូន​ដល់​ប្រជាជន​កម្ពុជា ដែល​បាន​រង​ការប៉ះពាល់ ដោយ​គ្រោះទឹកជំនន់​។ នោះ​គឺ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹង​ផ្តល់ជំនួយ​ក្នុង​ទឹកប្រាក់ ៦០ ម៉ឺន​ដុល្លារ ពីលើ​ជំនួយ ១០ ម៉ឺន​ដុល្លារ កាលពី​ខែតុលា ទៅដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP ដើម្បី​ជួយ​ដល់​សហគមន៍ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​កម្ពុជា​។ 

​ការប្រកាស​នេះ បានធ្វើ​ឡើង ដោយមាន​ការចូលរួម​ពី​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy អ្នកស្រី Veena Ready នាយិកា​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នៅ​កម្ពុជា និង​អ្នកស្រី Claire Conan តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ជា​នាយិកា ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បានប្រកាសថា ជំនួយ​មនុស្សធម៌​បន្ថែម ចំនួន ៦០០ ០០០ ដុល្លារ​អាមេរិក​នេះ សម្រាប់​ជួយ​ដល់​ការខិតខំ ក្នុងការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​កម្ពុជា ដែល​បណ្តាលមកពី​ព្យុះ​ត្រូ​ពិ​ក ដែលមាន​ជា​បន្តបន្ទាប់​គ្នា និង​ភ្លៀង​ខ្លាំង​ផ្ទួនៗ ដែលមាន​រយៈពេល​យូរ តាំងពីដើម​ខែតុលា​មក​។  

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy បាន​មានប្រសាសន៍ថា​៖ “​យើង​មានការ​អាណិត ដោយ​ឃើញ​ប្រជាជន​កម្ពុជា​ងាយ​រងគ្រោះ​ជាច្រើន មាន ការខ្វះខាត ដោយសារតែ​គ្រោះទឹកជំនន់ នៅ​ឆ្នាំនេះ​។ សហរដ្ឋអាមេរិក នឹង​ផ្តល់ជំនួយ​សង្គ្រោះ​ជា​បន្ថែម ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សហគម​ន៍ ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ទាំងនេះ​”​។ 

​ថវិកា​បន្ថែម​នេះ ការិយាល័យ​ផ្តល់ជំនួយ​មនុស្សធម៌ របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹង​ជួយ​ដល់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ក្នុងការ​ផ្តល់ជំនួយ​ក្នុង​គ្រា​បន្ទាន់ ដើម្បី​ជួយ​គ្រួសារ​ចំនួន ៣ ៧២៥ ដែល​រង​ផលប៉ះពាល់ ដើម្បី​ឲ្យ​គេ​ទិញ​ស្បៀងអាហារ​។ ជំនួយ​នេះ បាន​បន្ថែម​ទៅលើ​ទឹកប្រាក់​ចំនួន ១០០ ០០០ ដុល្លារ ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឲ្យ​ដំបូង ដល់​អង្គការ WFP បន្ទាប់ពី​មាន​គ្រោះទឹកជំនន់​ភ្លាម សម្រាប់​ជួយ​ក្នុងការ​ចែកចាយ​ស្បៀង​ជាបន្ទាន់ ដល់​គ្រួសារ​ចំនួន​ជាង ២៥៦០ នៅក្នុង​តំបន់ ដែល​រងគ្រោះ​ខ្លាំងជាងគេ ក្នុង​ខេត្តពោធិ៍សាត់​។  

​លោកស្រី Claire Conan តំណាង​នៃ​អង្គការ WFP បាន​មានប្រសាសន៍ថា​៖ “​យើង​សូម​អរគុណ​ដល់ទី​ភ្នាក់ងារ USAID ចំពោះ​ជំនួយ​បន្ថែម​នេះ សម្រាប់​គ្រួសារ​ខ្សត់ខ្សោយ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ ជំនួយ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ស្តារ​ស្ថានភាព​របស់គេ ពិសេស​ដោយ​ពួកគេ​ជាច្រើន ក៏​រងគ្រោះ​ផងដែរ ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​ជា​សាកល​។ អង្គការ WFP នឹង ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ នៅក្នុង​ដំណាក់កាល​ថ្មី​នេះ នៃ​ការឆ្លើយតប​នឹង​គ្រោះទឹកជំនន់​”​។ 

​ក្រៅពីនេះទៀត ជាមួយនឹង​ជំនួយ​របស់​ទីភ្នាក់ងារ USAID អង្គការ WFP បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។ ការ​នេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​គណៈកម្មាធិការ​នេះ អាច​តាមដាន​ហានិភ័យ និង​ផលប៉ះពាល់ នៅពេល​មាន​គ្រោះទឹកជំនន់ ហើយ​អាច​គៀងគរ​ធនធាន​បាន​ឆាប់រហ័ស សម្រាប់ធ្វើ​ការឆ្លើយតប នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​។  

​ក្រៅពីនេះទៀត ដោយមាន​ជំនួយ​របស់​ទីភ្នាក់ងារ USAID អង្គការ WFP បាន​ជួយ​ដល់​វេទិកា​ឆ្លើយតប​មនុស្សធម៌ ដោយ​ជួយ​ធ្វើការ​សម្រប​សម្រួលការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ នៅក្នុង​វិស័យ​នានា ហើយ​ធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​ទឹកជំនន់ នៅក្នុងពេល​មាន​វិបត្តិ​កើតឡើង​។ 

​តាំងពី​ឆ្នាំ​២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់​ថវិកា​ចំនួន​ជិត ១៣ លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​កាត់បន្ថយ​ហានិភ័យ សម្រាប់​ការត្រៀម​បម្រុង និង​សម្រាប់​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ នៅ​កម្ពុជា​។ 

​នៅក្នុង​ឆ្នាំ​២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​៕​

អត្ថបទដែលជាប់ទាក់ទង
ប្រមុខ​ការទូត​កម្ពុជា ចែករំលែក​បទពិសោធ​ន៍​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជ​ងឺ​កូ​វីដ​១៩ នៅក្នុង​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី
ព័ត៌មានជាតិ
និស្សិត​កម្ពុជា ១២៨ នាក់ ដែល​បញ្ចប់​ការសិក្សា ខាង​ជំនាញ​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល នឹង​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា ហើយ ២៥០​នាក់ ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​
ព័ត៌មានជាតិ
Top News៖ សម្តេច​តេ​ជោ ហ៊ុន សែន សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំ​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ចំនួន ១២​មុខ ដាក់​លើ​យន្តហោះ​រួចហើយ ដើម្បី​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​
ព័ត៌មានជាតិ
សូម​ចូលរួម​មរណទុក្ខ​! ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ​
ព័ត៌មានជាតិ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្រេច​លុប​អាជ្ញា​បណ្ណ ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី