(ភ្នំពេញ)៖ ពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ជំនាន់ទី២៥ ដែលមានសិក្ខាកាម សរុបចំនួន ១០៧នាក់ ( ស្រី ០៥ នាក់ ) បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ វគ្គបណ្តុះបណ្តាលនេះ សិក្សារយៈពេល ៦ខែ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង នៅវិទ្យាស្ថានកងរាជអាវុធហត្ថ កំបូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា អមតុលាកាកំពូល ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន(កំបូល) នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន (ភ្នំជុំរីករាយ) នាយការិយាល័យជំនាញ លោក វរសេនីយ៍ត្រី វ៉ាងសង់ ម៉ារេស្គូ (Vincent Mares ) ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃបមរទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕




