(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកានេះថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ។ ពោលគឺគិតមកត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៣០៦នាក់។ ក្នុងនោះ ព្យាបាលជាសះស្បើយ ៣៩៥នាក់ និង ១១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ( ៨នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ )៕


