អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហួសចិត្តបុគ្គលមួយចំនួនប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះគន់និងទាមទាឲ្យលុបច្បាប់ចោលទៅវិញ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្ដែងការហួសចិត្តចំពោះ​បុគ្គ​ល​មួយ​ចំនួន ដែលបានប្រព្រឹត្តបទល្មើសច្រើនពេកទៅ ហើយគេចមិនរួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះ​គន់និងទាមទាឲ្យលុបច្បាប់ចោលទៅវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម​ ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកានេះ ថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិមិនមែន ជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿននិងប្រជាធិបតេយ្យដ៏ទៃទៀតផងដែរ។

ឯកឧត្ដមបានសរសេរបន្តថា”ការរៀបចំឲ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល”។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវថា”ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាពដែលជាអំពើល្មើសច្បាប់ក្រោមរូបភាព និងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់និងទាមទាឲ្យមានការកែប្រែឬលុបចោលបញ្ញត្តិនៃច្បាប់នេះ”៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩
ព័ត៌មានជាតិ
រដ្ឋាភិបាលចិនផ្តល់សម្ភារៈ​ និងបរិក្ខា ​កាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ​
ព័ត៌មានជាតិ
អ្នកបុរាណវិទ្យាបានរកឃើញគ្រោងឆ្អឹងបុរសពីរនាក់ ​ដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងបំផ្លាញទីក្រុង ​Pompeii ក្នុងឆ្នាំ៧៩ នៃគ.ស ​
ព័ត៌មានជាតិ
​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងក្នុងព្រះពិធីបុណ្យគម្រប់ខួប១ឆ្នាំ ​នៃការយាងសោយព្រះពិរាល័យ​ របស់សម្តេចរាជបុត្រីព្រះរៀម ​នរោត្តម បុប្ផាទេវី
ព័ត៌មានជាតិ
KIAT ​កូរ៉េ ផ្តល់ម៉ាស៨៤កេស ​ដល់ក្រសួងឧស្សាហកម្ម ​ដើម្បីប្រើប្រាស់ ​និងចែកចាយដល់បណ្តាសហគ្រាសនៅកម្ពុជា​
ព័ត៌មានជាតិ
ប្រធានសមាគមអចលនទ្រព្យសកល៖ កត្តាចំនួន៥ជំរុញឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូក្នុងពេល៥ឆ្នាំខាងមុខ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី