អ្នកបុរាណវិទ្យាបានរកឃើញគ្រោងឆ្អឹងបុរសពីរនាក់ ​ដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងបំផ្លាញទីក្រុង ​Pompeii ក្នុងឆ្នាំ៧៩ នៃគ.ស ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(រ៉ូម)៖ ក្រសួងវប្បធម៌អ៊ីតាលី បានថ្លែងកាលពីថ្ងៃសៅរ៍ថា អ្នកបុរាណវិទ្យាបានរកឃើញគ្រោងឆ្អឹងរបស់បុរសពីរនាក់ ដែលស្លាប់ដោយសារការផ្ទុះភ្នំភ្លើងក្នុងឆ្នាំ ៧៩ នៃគ.ស ដែលបានបំផ្លាញទីក្រុងបុរាណ Pompeii របស់ចក្រភពរ៉ូម៉ាំង។

ក្នុងចំណោមនោះ បុរសម្នាក់ប្រហែលជាមានឋានៈខ្ពស់ និងមានអាយុចន្លោះពី ៣០ ទៅ ៤០ឆ្នាំ ដែលមានអាវធំនៅជាប់ក្រោមករបស់គាត់នៅឡើយ។ ចំណែកបុរសម្នាក់ទៀត ប្រហែលជាមានអាយុចន្លោះពី ១៨ ទៅ ២៣ឆ្នាំ ស្លៀកពាក់ខោអាវ ហើយមានឆ្អឹងខ្នងខ្ទេចខ្ទីជាច្រើនកន្លែងដែលបង្ហាញថា គាត់ធ្លាប់ជាទាសករដែលធ្វើការធ្ងន់។

គ្រោងឆ្អឹងទាំងពីរនេះ ត្រូវបានគេរកឃើញនៅ Civita Giuliana ដែលមានចម្ងាយប្រមាណ ៧០០ម៉ែត្រភាគពាយព្យនៃមជ្ឈមណ្ឌលបុរាណ Pompeii ក្នុងបន្ទប់ក្រោមដីនៅតំបន់វីឡាដ៏ធំមួយដែលកំពុងត្រូវបានគេជីករុករក។

លោក Massimo Osanna ប្រធានផ្នែកបុរាណវិទ្យាបាននិយាយថា៖ «ជនរងគ្រោះទាំងពីរនាក់នេះ ប្រហែលជាកំពុងរត់រកកន្លែងជ្រក ហើយត្រូវបានហូរអូសដោយកម្ទេចកម្ទីភ្នំភ្លើងនៅម៉ោងប្រហែល ៩ព្រឹក»។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌លោក Dario Franceschini បាននិយាយថា ការរកឃើញនេះបានគូសបញ្ជាក់ពីស្ថានភាពរបស់ក្រុង Pompeii ថាជា «កន្លែងដែលមិនគួរឱ្យជឿសម្រាប់ការសិក្សា និងការស្រាវជ្រាវ»។

ក្រុង Pompeii មានចម្ងាយ ២៣គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Naples ដែលជាជម្រកដល់ប្រជាជនប្រមាណ ១៣ ០០០នាក់ នៅពេលដែលវាត្រូវបានកប់ដោយផេះ ធូលី និងកម្ទេចកម្ទីភ្នំភ្លើងដែលផ្ទុះនាពេលនោះ។ មុនសតវត្សរ៍ទី១៦ គ្រោងឆ្អឹងទាំងនោះមិនត្រូវបានគេរកឃើញទេ ហើយការជីករុករកទើបតែបានរៀបចំឡើងនៅប្រហែលឆ្នាំ១៧៥០ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​​បំពេញការងារនៅវិមានសន្តិភាពវិញហើយ
ព័ត៌មានជាតិ
អាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ​ទទួល​ទឹកប្រាក់​សប្បុរស​ជាង ៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩
ព័ត៌មានជាតិ
រដ្ឋាភិបាលចិនផ្តល់សម្ភារៈ​ និងបរិក្ខា ​កាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី