(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្ដីណែនាំស្ដីពី ការបន្តពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា។ សេចក្ដីណែនាំផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើង ថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានពន្ធនាគារពិនិត្យឃើញ ថា មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត បានអនុវត្តប្រកបដោយប្រសិទ្ធភាពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងជាពិសេសសេចក្ដីណែនាំលេខ០២សណន ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ ស្ដីពី ការពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។
សេចក្ដីណែនាំដដែល បានលើកឡើងទៀត ថា ទោះបីព្រឹត្តិការណ៍៣វិច្ឆិកាបានបញ្ចប់ក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការណែនាំបន្ថែមដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដើម្បីបន្តពង្រឹងការយកចិត្តទុកដាក់ ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមអានសេចក្ដីណែនាំដូចខាងក្រោម៖



