(ខេត្តបាត់ដំបង)៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសង្កែ និងឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីជួបជុំ និងចែកអំណោយនេះ បានធ្វើឡើងនៅលើ ០២ ទីតាំង ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ១កេះ អាវ១ ត្រីខ ១យួ និងថវិកា ៥ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ដែលលោកតែងតែបានតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានបញ្ជាក់ជូនបងប្អូនពីការអាក់ខានរៀបចំកម្មវិធី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយដែលត្រូវយកមកធ្វើថ្ងៃនេះវិញ គឺដោយសារតែថ្នាក់ដឹកនាំយើងមួយចំនួន ដែលមានភារកិច្ច ក្នុងពិធីនេះ ត្រូវជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ជាមួយគ្នានេះដែរ ដោយសារស្ថានភាពកូវីដ ១៩ កំពុងមានសន្ទុះកើនឡើងនៅទូទាំងពិភពលោក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រកាន់ខ្ជាប់គោលការណ៍អនាម័យ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីជម្ងឺដ៏កាចសាហាវនានា ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ពិសេសនៅក្នុងគ្រា បន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀងនេះ និងសូមបងប្អូនខិតខំបង្កបង្កើនផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងរកចំណូលក្នុងគ្រួសារ ព្រមទាំងរួមចំណែកជួយឲ្យមានស្ថិរភាពនៃសេដ្ឋកិច្ចជាតិ៕(ខេត្តបាត់ដំបង)៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសង្កែ និងឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីជួបជុំ និងចែកអំណោយនេះ បានធ្វើឡើងនៅលើ ០២ ទីតាំង ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ១កេះ អាវ១ ត្រីខ ១យួ និងថវិកា ៥ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ដែលលោកតែងតែបានតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានបញ្ជាក់ជូនបងប្អូនពីការអាក់ខានរៀបចំកម្មវិធី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយដែលត្រូវយកមកធ្វើថ្ងៃនេះវិញ គឺដោយសារតែថ្នាក់ដឹកនាំយើងមួយចំនួន ដែលមានភារកិច្ច ក្នុងពិធីនេះ ត្រូវជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ជាមួយគ្នានេះដែរ ដោយសារស្ថានភាពកូវីដ ១៩ កំពុងមានសន្ទុះកើនឡើងនៅទូទាំងពិភពលោក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រកាន់ខ្ជាប់គោលការណ៍អនាម័យ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីជម្ងឺដ៏កាចសាហាវនានា ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ពិសេសនៅក្នុងគ្រា បន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀងនេះ និងសូមបងប្អូនខិតខំបង្កបង្កើនផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងរកចំណូលក្នុងគ្រួសារ ព្រមទាំងរួមចំណែកជួយឲ្យមានស្ថិរភាពនៃសេដ្ឋកិច្ចជាតិ៕


