(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណាងលោកជំទាវឧត្តមសេនីយ៍ឯក ឌុច ដាណា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ លោកជំទាវ ឌុច ដាណា គឺជាអគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងត្រូវជាភរិយាឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អតីតអគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៕




