(ភ្នំពេញ)៖ កម្ពុជាបានទទួលបានសារអបអរសាទរ និងកោតសរសើរពីសំណាក់អង្គការសុខភាពពិភពលោកប្រចាំ តំបន់ប៉ាស៊ីហ្វិកខាងលិច និងសាររបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចំពោះព្រឹត្តិការណ៍ ៣វិច្ឆិកា។
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr. Takeshi Kasa) អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីខាងលិច និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភព លោកប្រចាំនៅកម្ពុជា បានផ្ញើសារតាមរយៈ បណ្តាញទំនាក់ទំនងធ្វីតទឺ (Twitter) របស់ពួកគាត់សំដែងនូវការចូលរួមអបអរសាទរ និងកោតសរសើរកម្ពុជា ដែលបានឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះ ព្រឹត្តិការណ៍ ៣វិច្ឆិកា កន្លងទៅនេះ ដោយមានមេដឹកនាំឆ្លើយតបខ្លាំងជាគំរូក្នុងសុខភាពសាធារណៈ និងបុគ្គលជាអ្នកអនុវត្តន៍ ដែលបានរក្សាកម្ពុជាឲ្យមានសុវត្ថិភាពល្អពីការចម្លងវីរុសកូវីដ-១៩ តាមរយៈការធ្វើសកម្មភាព បានរហ័សក្នុងការរុករកអ្នកឆ្លងវីរុសកូវីដ-១៩ ការឆ្លើយតបរហ័ស និងធ្វើអន្តរាគមន៍ចំចំណុច បានល្អប្រសើរ៕



