ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​​​រដ្ឋលេខាធិការ ៣​រូប អនុរដ្ឋលេខាធិការ ៤​រូប នៅ​ក្រសួង​ប្រៃសណីយ៍ និង​ប្រធាន​-​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​រដ្ឋលេខាធិការ ៣​រូប និង​អនុរដ្ឋលេខាធិការ ៤​រូប នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​តែងតាំង និង​ផ្តល់​ឋានៈ​ជា​ប្រធាន និង​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ២​រូប​។​

​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បង្ហាញថា តែងតាំង​មុខតំណែង ជា​រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ០៧​រូប រួមមាន​៖ ១-​ឯកឧត្តម ម៉ូ​វ ចរិយា ជា​រដ្ឋលេខាធិការ ២-​ឯកឧត្តម ជុន វ៉ាត ជា​រដ្ឋលេខាធិការ ៣-​ឯកឧត្តម យ៉ិនទៀង ពុទ្ធិ​រ៉ា ជា​រដ្ឋលេខាធិការ ៤-​ឯកឧត្តម ញ៉ឹក កោសល្យ​វិទ្យា ជា​អនុរដ្ឋលេខាធិការ ៥-​ឯកឧត្តម លឹម វុទ្ធី ជា​អនុរដ្ឋលេខាធិការ ៦-​ឯកឧត្តម ស៊ា ណា​រ៉េត ជា​អនុរដ្ឋលេខាធិការ និង​៧-​ឯកឧត្តម ទូច យ៉ា​រ៉ា​ន់​ឌី ជា​អនុរដ្ឋលេខាធិការ​។​

​ចំណែក​ការតែងតាំង និង​ផ្តល់​ឋានៈ​ជា​ប្រធាន និង​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ២​រូប រួមមាន​៖ ១-​ឯកឧត្តម ថោង ចិន្តា ជា​ប្រធាន មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ និង​២-​ឯកឧត្តម ស្រ៊ុន គឹម​សាន ជា​សមាជិក មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ​៕

អត្ថបទដែលជាប់ទាក់ទង
​ឧត្តមសេនីយ៍ឯក ស ថេត៖ ទាំងកងកម្លាំង ​ទាំងមន្ត្រីរាជការស៊ីវិលទាំងអស់​ ត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ​ក្នុងការគោរពច្បាប់ចរាចរណ៍
ព័ត៌មានជាតិ
ក្រសួងសុខាភិបាលប្រកាសថា ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ​ជាអ្នកខេត្តព្រៃវែង ​ដែលបានធ្វើដំណើរមកពីជប៉ុន​
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១០០០ គ្រួសារ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ទទួលបាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​
ព័ត៌មានជាតិ
នគរបាលបង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជិត ​៥០គីឡូក្រាម នៅរាជធានីភ្នំពេញ​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ​បង្កើតគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​
ព័ត៌មានជាតិ
កម្ពុជាទទួលបានការកោតសរសើរពី WHO ​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ​និងប្រចាំនៅកម្ពុជា ចំពោះព្រឹត្តិការណ៍ ៣វិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី