Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ថា អ្នក​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ម្នាក់ទៀត​។ នោះ​គឺ​លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក ស ចិ​ត្រា ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី អំឡុងពេល​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១៨០២​នាក់ បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ 

​ជា​លទ្ធផល មាន ៤​នាក់ រកឃើញថា បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា មាន​ម្នាក់ បានជា​សះស្បើយ ហើយ​នៅ​ថ្ងៃទី​២០​វិច្ឆិកា ក៏មាន​ម្នាក់ទៀត ជាសះស្បើយ​។ នៅសល់តែ ២​នាក់​ប៉ុណ្ណោះ គឺ​បុរស​អង្គរក្ស​ខ្មែរ ការពារ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​។ បុរស​ទាំងពីរ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្នុងនោះ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ភ្នំពេញ កណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ សរុប​ជាង ១៧០០​នាក់ រួមមាន​ទាំង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ ក៏ដូចជា​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ និង​អ្នកកាសែត បានបញ្ចប់​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក និង​បានធ្វើ​តេស្ត ៤​លើក ដោយ​មិនមាន​ឆ្លង​វីរុស​កូ​វីដ​១៩ ឡើយ​។​

​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ អ្នក​ត្រូវ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ គឺ​នៅ​ខេត្តកំពង់ឆ្នាំង ចំនួន ១១​នាក់​។ សម្រាប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្ត​កែប ចំនួន ១៨​នាក់ ខេត្ត​ព្រះសីហនុ ចំនួន ៤០​នាក់ និង​ខេត្តកំពង់ចាម ចំនួន​ម្នាក់​។ សម្រាប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នក​ត្រូវ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា គឺ​នៅ​ខេត្តព្រះវិហារ ចំនួន ២០​នាក់ និង​ខេត្តរតនគិរី ចំនួន ១០​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជាទទួលបានការកោតសរសើរពី WHO ​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ​និងប្រចាំនៅកម្ពុជា ចំពោះព្រឹត្តិការណ៍ ៣វិច្ឆិកា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​​​រដ្ឋលេខាធិការ ៣​រូប អនុរដ្ឋលេខាធិការ ៤​រូប នៅ​ក្រសួង​ប្រៃសណីយ៍ និង​ប្រធាន​-​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​
ព័ត៌មានជាតិ
លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ច ដា​ណា ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
សេចក្ដីណែនាំស្ដីពីការបន្តពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា
ព័ត៌មានជាតិ
ទស្សនៈមតិពលរដ្ឋ៖ តើនិន្នាការមើលព័ត៌មានយ៉ាងដូចម្តេច?
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី