(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែវិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ និងជាសះស្បើយ ម្នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ម្នាក់នេះ ជាអ្នកដំណើរ មកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ រីឯអ្នកជាសះស្បើយ ម្នាក់នេះ គឺលោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃ៣វិច្ឆិកា។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៥នាក់។ ក្នុងនោះ ២៩៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ( ៨នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ២នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ)៕




