សហជីពទូទាំងប្រទេសចិន ផ្តល់សម្ភារ:ប្រឆាំងជម្ងឺកូវីដ-១៩ ដល់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) មានរៀបចំពិធីប្រគល់សម្ភារ:ប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដែលជាអំណោយរបស់សហជីពទូទាំងប្រទេសចិន(AFCTU)។

ពិធីនេះមានការចូលរួមពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង លោក Zhang Yaowu នាយកការិយាល័យមូនិធិចិនដើម្បីសន្តិភាព និង អភិវឌ្ឍ ប្រចាំប្រទេដកម្ពុជា តំណាងឲ្យសហជីពទូទាំងប្រទេសចិន និងសមាជិកសមាជិការគណកម្មាធិការប្រតិបត្តិរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ជាច្រើនរូបទៀត ។

លោក សោម អូន បានថ្លែងថា បន្ទាប់ពីការរីករាលដាលជម្ងឺខូវីត១៩ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានបង្កើតក្រុមស្មគ្រចិត្ត ប្រយុទ្ឋប្រឆាំងជម្ងឺដ៏កាចសហាវនេះ ហើយបានធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ចុះអប់រំ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមបណ្តាផ្ទះជួលកម្មករ កន្លែងធ្វើការរបស់កម្មករ និង អគារសាធារណ:របស់អាជ្ញាធរខេត្តក្រុង ។ 

លោក សោម អូន បានបន្តថា សហជីពប្រទេសទាំង២ បាននឹងកំពុងតែងពង្រឹងសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ដោយបានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ដកបទពិសោធន៏ពីគ្នាទៅវិញមក ជាពិសេសសហជីពទូទាំងប្រទេសចិន តែងតែជួយដល់សហជីពកម្ពុជា នៅពេលជួបការលំបាក ។

លោក សោម អូន បានបញ្ជាក់ថា អំណោយសម្ភារ:ប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ របស់មិត្តចិននៅពេលនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់និង សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នដែលប្រទេសកម្ពុជា កំពុងតែជួបនូវបញ្ហាប្រឈមជាមួយជម្ងឺដ៏កាចសាហាវនេះ ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហជីពទូទាំងប្រទេសចិន ដែលបានយកចិត្តទុកដាក់រួមចំណែកជាមួយសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្នុងការចូលរួមយុទ្ឋនាការការពារសុខមាលភាពរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ ។

លោក Zhang Yaowu បានលើកឡើងថា នេះជាផ្នែកមួយនៃសកម្មភាពរួមដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-19 “គំនិតផ្ដួចផ្ដើមការកសាងសហគមន៍ផ្លូវសូត្រ” នៃសមាគមលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិរបស់អង្គការមិនមែនរដ្ឋាភិបាលចិន ។ សហជីពទូទាំងប្រទេសចិន បានប្រមូលថវិកាចំនួន ៤០០.០០០ យន់ (ប្រមាណ ៥៩.០០០ ដុល្លារ) ដោយផ្ដល់ជាសម្ភារៈជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជាដូចជា៖ 

ម៉ាស់ ៣០ម៉ឺនម៉ាស់, មាស៊ីនបាញ់ថ្នាំ ២០គ្រឿង, ឈុតហាស់ម៉ាត ២០ឈុត, ស្រោមដៃការពារ ២០សម្រាប់, ស្បែកជើងការពារកវែង ២០គូរ និងខែលការពារមុខ ២០ខែល ដែលនេះបង្ហាញពីមិត្ដភាពដ៏ស្មោះត្រង់របស់យើង បង្ហាញពីបេះដូង និងការជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថាការផ្គត់ផ្គង់នេះ នឹងជាប្រយោជន៍ដល់ការងារប្រឆាំងការរីករាលជំងឺកូវីដ របស់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ។

លោក Zhang Yaowu បានបញ្ជាក់ថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការប្រោសប្រទានពរពីព្រះមហាក្សត្រ ព្រះបាទមុនីនាថ និងក្រោមការដឹកនាំដ៏រឹងមាំរបស់រដ្ឋាភិបាលសម្ដេចមហាសេនាបេតីតេជោ ហ៊ុន សែន បងប្អូនកម្មករកម្ពុជា និងសមាជិកសមាជិការបស់សភាសម័្ពន្ធសហជីពជាតិកម្ពុជា នឹងមានជីវភាពល្អកាន់តែប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ច ដា​ណា ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
សេចក្ដីណែនាំស្ដីពីការបន្តពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា
ព័ត៌មានជាតិ
ទស្សនៈមតិពលរដ្ឋ៖ តើនិន្នាការមើលព័ត៌មានយ៉ាងដូចម្តេច?
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!
ព័ត៌មានជាតិ
កូ​វីដ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី