ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមុខកំពូល និងលោកឧកញ៉ា លី ហួរ ចែកម៉ាសដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” និងប្រជាពលរដ្ឋ នៅឃុំព្រែកអញ្ចាញ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តកណ្តាល)៖ លោក នូវ សុខសម្បត្តិ តំណាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ​ស្រុកមុខកំពូល ព្រមទាំង​លោកឧកញ៉ា លី ហួរ ប្រធានសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញ​ជួបសំណេះសំណាល និងចែកម៉ាស ដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” គម្រោងទី៩ នៅព្រែកអញ្ចាញ ព្រមទាំង​ប្រជាពលរដ្ឋមួយចំនួន ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់​ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត​ជាសកល​។

ក្នុងឱកាស​នោះ លោក នូវ សុខសម្បត្តិ បាន​លើកឡើងថា ម៉ាស ដែល​ចែកជូនកម្មករ​ ចំនួន ២០ម៉ឺនម៉ាស នៃកញ្ចប់ ២លានម៉ាសរបស់រាជរដ្ឋាភិបាល នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការឆ្លងជំងឺកូវីដ១៩។

លោក នូវ សុខសម្បត្តិ ក៏បាន​បញ្ជាក់បន្ថែម អំពី​ ការគិតគូរយកចិត្តទុកដាក់ជានិច្ចជាកាលនូវសុខទុក្ខ ពីសំណាក់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន​កម្មករ កម្មការិ​នី និងបងប្អូន​ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ​។

ជាមួយគ្នានេះ លោកតំណាងឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងថា ទោះបីជាព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ដោយ ក៏សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់​ខ្ពស់​ក្នុងការបង្ការ និងទប់ស្កាត់​ជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត​ទៅតាមវិធានការណែនាំ​របស់ក្រសួងសុខាភិបាល រួមមាន ត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាត​សុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីទប់ស្កាត់ ការឆ្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គល ចូលក្នុងសហគមន៍​។

ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ បានណែនាំឲ្យកម្មករ​នៅបុរីវិមានភ្នំពេញ ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួង​សុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹង​អាល់កុល ឬជែល សម្អាតអនាម័យ​ខ្លួនប្រាណ និងរក្សាគម្លាត​សុវត្ថិភាពសង្គម ពោលគឺត្រូវ​អនុវត្ត​ឲ្យ​បានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវ​ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជាយើង៕​

អត្ថបទដែលជាប់ទាក់ទង
សេចក្ដីណែនាំស្ដីពីការបន្តពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា
ព័ត៌មានជាតិ
ទស្សនៈមតិពលរដ្ឋ៖ តើនិន្នាការមើលព័ត៌មានយ៉ាងដូចម្តេច?
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!
ព័ត៌មានជាតិ
កូ​វីដ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
សហជីពទូទាំងប្រទេសចិន ផ្តល់សម្ភារ:ប្រឆាំងជម្ងឺកូវីដ-១៩ ដល់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី